ភ្នំពេញ៖ សម្រស់ជារឿងមួយដ៏សំខាន់បំផុត សម្រាប់តារាស្រីល្បីៗ ព្រោះថា បើមុខមាត់របស់ពួកគេ មិនស្រស់ស្អាត ធានាថា ពួកគេ មិនអាចឆក់យកតំណែងណាមួយ នៅក្នុងវិស័យសិល្បៈបានទេ។

ក្នុងនោះដែរ តារាស្រីជំនាន់ក្រោយជាច្រើន កំពុងតែទទួលបានសន្ទុះយ៉ាងខ្លាំង ក៏ព្រោះតែពួកគេ មានរូបសម្រស់ស្រស់សោភា វ័យក្មេង ជាមួយនឹងទម្រង់មុខ គូរឲ្យស្រលាញ់ ជាពន់ពេក។

ជាពិសេស ក្នុងចំណោមនោះ គេក៏ចាប់អារម្មណ៍តារាស្រីមួយចំនួន ដែលត្រូវបានគេហៅថា អាយដលប្រចាំចិត្តពួកគេទៀតផង ដែលក្នុងនោះ មានដូចជា កញ្ញា វីរៈ និច កញ្ញា នីឡា និង កញ្ញា សុច្ចកា។ អ្នកទាំង៣ កំពុងតែគេតាមដានគ្រប់យ៉ាង និងចូលចិត្តលេងស្ទីលតាមពួកគេទៀតផង។

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកទាំង៣ បានថតជាមួយគ្នាជាមួយនឹង ស្នាមញញឹម រីកស្រស់បំព្រង ហើយក៏ជាលើកទីមួយផងដែរ ដែលអ្នកទាំង៣ ថតរូបជាមួយគ្នាបែបនេះ។ ជាពិសេស នៅពេលថតរូបជិតគ្នា យ៉ាងដូច្នេះ អ្នកគាំទ្រ ស្ទើរតែមិនអាចដាក់ ពិន្ទុថា អ្នកណាស្អាតជាងណាស់៕

កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា នីឡា
កញ្ញា នីឡា
កញ្ញា សុច្ចកា
កញ្ញា សុច្ចកា
តារាស្រីទាំង៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា