រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បង្ហោះ​ដ្រូ​ន​នៅ​ក្បែ​វិមាន​ឯករាជ្យ​ហើយ​ក៏​បាន​ហោះ​នៅ​តំបន់ហាមឃាត់​ក៏​ត្រូវ​បាន​សម្ថ​កិច្ច​តាម​រក​ឃើញ​អ្នក​បង្ហោះ​ក៏​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។ ហេតុ​ការ​ណ៏​ខាងលើ​នេះ​បាន​កើតឡើង​ការ​ពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់​បាន​មក​អង្គុយ​លើ​សួន​ក្បែរ​រូបសំណាក់​ព្រះ​បរម​រតន​កោដ្ឋ​ហើយ​បាន​បង្ហោះ​ដ្រូ​ន​ទៅ​លើ​វិមាន​ឯករាជ្យ​ហើយ​បន្ត​ហោះ​ទៅ​លើ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​ទៀត និង​តំបន់ហាមឃាត់​មួយ​ចំនួន​ទៀត​ក៏​កង​អង្គរក្ស​យាម​នៅ​ក្បែ​នោះ​ឃើញ​ក៏​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​ឲ្យ​តាម​រក​មើល​អ្នក​បង្ហោះ​ក៏​ឃើញ​អ្នក​បង្ហោះ​ឲ្យ​ទម្លាក់​ដ្រូ​ន​ចុះ​វិញ​ក៏​នាំ​ខ្លួន​ហើយ និង​ដ្រូ​ន​យក​មក​ប៉ុស្តិ៍​នគរបាល​ចតុមុខ​ដើម្បី​មក​សាកសួរ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​នាំ​ហើយ​ជនជាតិ​ចិន​វ័យ​ប្រហែលជា​២០​ឆ្នាំ​ជាង​នោះ​ក៏​បាន​និយាយ​ថា ខ្លួន​មិន​បានដឹង​ថា កន្លែង​នឹង​គេ​ហាមឃាត់​ខ្លួន​គ្រាន់តែ​បង្ហោះ​មើល​ទិដ្ឋភាព​នៅ​ជុំវិញ​វិមាន​ឯករាជ្យ​កម្សាន្ត​លេង​តែ​ប៉ុណ្ណោះ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​ខាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិជ្ជា​ក្រសួងមហាផ្ទៃ​ឲ្យ​មក​នាំ​ខ្លួន​ជនជាតិ​ចិន​យក​ទៅ​សាកសួរ​នាំ​បន្ត​ទៀត ៕

បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បង្ហោះ​ដ្រូ​ន​នៅ​ក្បែ​វិមាន​ឯករាជ្យ​
បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បង្ហោះ​ដ្រូ​ន​នៅ​ក្បែ​វិមាន​ឯករាជ្យ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]