បង់ក្លាដែស៖ បង់ក្លាដែសគឺជាប្រទេសដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងញឹកញាប់មួយ ហើយគេក៏កំពុងតែទទួលរងការគំរាមកំហែងពីការឡើងកម្រិតទឹកសមុទ្រផងដែរ។

អាកាសធាតុមិនល្អរបស់ប្រទេសនេះបាននាំឲ្យផ្ទះ សាលា និងអគារជាច្រើនទទួលរងផលប៉ះពាល់ដោយទឹកជំនន់។

ហេតុនេះហើយបាននាំឲ្យក្រុមហ៊ុនពីប្រទេស ហូឡង់មួយបានលើកឡើងពីដំណោះស្រាយសម្រាប់បញ្ហានេះគឺការសាងសង់អគារដែលអាចទប់ទល់នឹងទឹកជំនន់បាន។ នៅពីក្រោមអគារនីមួយៗ គឺមានទៅដោយបន្ទះក្ដារ ខ្សែលួស និងដបប្លាស្ទិចដែលជួយឲ្យអគារអណ្ដែតបាន។

ក្រុមហ៊ុននេះនឹងដឹកជញ្ជូនអគារលើទឹកចំនួន៥ទៅឲ្យប្រទេសបង់ក្លាដែស នៅចុងខែវិច្ឆិកា ឆ្នាំនេះ។ ហើយអគារទាំង ៥ នេះនឹងមានតម្លៃសរុបជាង ៥មុឺនដុល្លារ។

អគារទាំងនេះមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ដូចជា បន្ទះសូឡា និងប្រព័ន្ធកុំព្យូទ័រជាដើម៕

ខាងក្រោមជារូបភាពនៃអគារទាំង ៥ នេះ៖

អគារលើទឹក
អគារលើទឹក
អគារលើទឹក
អគារលើទឹក
អគារលើទឹក
អគារលើទឹក
អគារលើទឹក
អគារលើទឹក
អគារលើទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]