ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហារ កំពុងត្រូវប៉ាន់ថតខ្សែភាពយន្តភាគ និងជាពិធីករសម្បូរវោហាស័ព្ទមិនចេះរីងស្ងួតប្រចាំកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក ម៉ឺន ឯកសុភារិទ្ធ បន្ទាប់ពីទីផ្សារសិល្បៈ ហាក់មមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើររកពេលសំរាកគ្មានហើយនោះ ថ្មីៗនេះលោកមិនត្រឹមទាំងមានទស្សនិកជនគាំទ្រច្រើននោះទេ សូម្បីតែមនុស្សជុំវិញខ្លូន អ្នករួមអាជីពជាមួយគ្នា ក៏ស្រលាញ់រាប់អានច្រើនផងដែរ ដោយសារតែ តារាប្រុសរូបនេះ មានចរិតមាយាទល្អ រួសរាយ រាក់ទាក់ មិនចេះប្រកាន់ឫកពារច្រើន ខណៈកាលពីយប់មិញនេះ មានក្រុមការងារ និងតារាម៉ូដែល វាយណភណ្ឌ ជាច្រើនរូប បាន Surprises នាំខួបកំណើតដ៏ស្រស់ស្អាតមួយជូនលោក ដែលសឹងតែធ្វើឲ្យពិធីកររូបស្រស់ម្នាក់នេះ ស្ទើរនិយាយអ្វីមិនចេញ ដោយសាររំភើប និងជាលើកទី១ សម្រាប់ខ្លួន។

ជាការកត់សម្គាល់ លោក ម៉ឺន ឯកសុភារិទ្ធ ត្រូវបានទស្សនិកជនដឹងថា គឺជាតារាចំណូលថ្មីមួយរូប ដែលទើបនឹងបោះជំហានចូលវិស័យសិល្បៈ ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពវិញ គឺមិនចាញ់រៀមច្បងប៉ុន្មានឡើយ ពោលគឺនរណាក៏ស្គាល់លោកដែរ ឲ្យតែនឹកដល់ឈ្មោះ «សូផាត» ភ្លាម។ យ៉ាងណាមិញ បើងាកមកកម្មវិធីខួបកំណើតដ៏តូចមួយ និងពោលពេញដោយអត្ថន័យ កាលពីយប់មិញ ដែលក្រុមការងារបានធ្វើជូនលោក សុភារិទ្ធ គឺពិតជាធ្វើឲ្យលោក សប្បាយរីករាយ និងរំភើបខ្លាំងណាស់ ខណៈនេះ គឺជាលើកដំបូងហើយ ដែលលោកទទួលបាននំខួបកំណើតពីអ្នករួមការងារ ខណៈខួបកំណើតនេះ គឺគំរប់ ២៤ឆ្នាំ តែម្តង។

ជាក់ស្តែង ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក ម៉ឺន ឯកសុភារិទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់នឹងសារថា «អរគុណអ្នកទាំងអស់គ្នា ដែលស្រលាញ់ និងរាប់អានខ្ញុំ»។

គួរបញ្ជាក់ថា លោក ម៉ឺន ឯកសុភារិទ្ធ មួយរយៈចុងក្រោយមកនេះ កំពុងតែមានភាពល្បីល្បាញ និងត្រូវបានទស្សនិកជនស្គាល់ច្រើន តាមរយៈការពង្រាយនូវប្រជាប្រិយភាព ដោយការធ្វើពិធីករ និងសម្តែងខ្សែភាពយន្តនានា ក៏ដូចជាថតស្ពតអប់រំខ្លីផងដែរ។ លោកក៏សង្ឃឹមថា ទស្សនិកជន នឹងបន្តគាំទ្ររូបលោកបន្តទៀត ហើយលោក នឹងខិតខំសម្តែង ក៏ដូចជាបម្រើការងារសិល្បៈមួយនេះ ឲ្យកាន់តែប្រសើរ ដើម្បីទស្សនិកជន៕

​ខួបកំណើត ម៉ឺន ឯកសុភារិទ្ធ
​ខួបកំណើត ម៉ឺន ឯកសុភារិទ្ធ
​ខួបកំណើត ម៉ឺន ឯកសុភារិទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ឺន ឯកសុធារិទ្ធ