ខេត្តសៀមរាប ៖ ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​ករណី​អំពើរ​ហិង្សា​ដោយ​ចេតនា ខណៈ​ចេញពី​ញាំ​ការ​ស្រវឹង​ដូច​គ្នា​ឃើញ​ជន​រង​គ្រោះ​តាម​ញ៉ែ​បងស្រី​របស់​ខ្លួន​ក៏​មានគំនិត​ខឹង​ស្ទុះ​ទៅ​ចាប់​វាយ​ទាត់​ធាក់​ដោយ​គ្មាន​មូលហេតុ​បណ្តាល​ឱ្យ​របួសធ្ងន់​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។ ហេតុ​ការ​បង្ក​អំពើរ​ហិង្សា​ដោយ​ចេតនា​នោះ​បាន​កើតឡើង​នៅ​ចំណុច​វាលស្រែ ខាងលិច​ភូមិ​ជ័យ​បូរ ចម្ងាយ​១៧០​ម៉ែត្រ ក្បែរ​ប្រឡាយ​ទឹក 
​ក្នុងភូមិ​ជ័យ​បូរ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង​
 ខេត្តសៀមរាប កាលពី​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​
​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា​មុន​ពេល​កើតហេតុ​ពលរដ្ឋ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ពង្រ​ក្រោម​ថា មាន​ករណី​អំពើ​ហិង្សា​មួយ​
​កើតឡើង​នៅ​តាម​វាលស្រែ​ក្បែរ​ប្រឡាយ​ទឹក​
​ក្នុងភូមិ​ជ័យ​បូរ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប 
​កាលពី​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ 
​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ 
​ហួត គឹ​ម​ហ៊រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​
​កើតហេតុ​ខាងលើ​(​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​
​ទម្ងន់ទោស​)​បាន​វាយ​នឹង​ដៃ ទាត់​ធាក់ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ពៀត 
​ជន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​
​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បណ្តាល​ឱ្យ​របួសធ្ងន់​រហូត​សន្លប់​
​បាត់ស្មារតី ខណៈ​ដែល​ជន​រង​គ្រោះ​ចេញ​
​ពី​ពិធី​មង្គលការ​ហើយ​មាន​លក្ខណៈ​ស្រវឹងស្រា​ផង ពេល​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​
​នៅ​ពេទ្យ​បង្អែក​សូទ្រនិគម ដោយសារ​ស្ថានភាព​ធ្ងន់​ធរ​ក៏​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ។

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់​ខ្ល​ន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន​ដោយ​
​សារ​ជន​រង​គ្រោះ​ចេះ​តែ​មក​ទំនាក់ទំនង​ស្នេហា​
​ជាមួយ​បងស្រី​របស់​ខ្លួន ។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​ករណី​អំពើហិង្សា​
ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​ករណី​អំពើហិង្សា​
ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រឿង​ករណី​អំពើហិង្សា​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]