អារ៉ាប់រួម៖ សហព័ន្ធអារ៉ាប់រួមគ្រោងនឹងបង្កើតប្រព័ន្ធផ្លូវរថភ្លើងលឿនជាងគេបំផុតនៅ ឆ្នាំ២០២០ នៅក្នុងទីក្រុងអាប៊ូដាប៊ី ដែលអាចរត់បានល្បឿនដល់ទៅ ១២០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ  ដែលជាបច្ចេកវិទ្យាដ៏អស្ចារ្យសម្រាប់ការធ្វើដំណើរ។

ផ្លូវរថភ្លើងនេះនឹងត្រូវសាងសង់ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ជិតនឹងព្រលានយន្តហោះ Al Maktoum នៅព្រំប្រទល់រវាងទីក្រុង អាប៊ូដាប៊ី និង ឌូបៃ។

រូបតំណាង

គម្រោងដ៏ធំមួយនេះ គឺគេបង្កើតឡើងដើម្បីឱ្យសហព័ន្ធអារ៉ាប់រួម ត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ Expo ២០២០ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងឌូបៃ។

ក្រុមហ៊ុន Hyperloop Transportation Technologies (HyperloopTT) ដែលមានមូលដ្ឋាននៅទីក្រុង Culver City ថ្លែងឱ្យដឹងថា៖ ប្រព័ន្ធផ្លូវរថភ្លើងទំនើបដ៏លឿននេះអាចត្រូវបានប្រើប្រាស់ដើម្បីដឹកទំនិញចេញពីកំពង់ផែរបស់ប្រទេសអារ៉ាប់។ វាត្រូវបានសាងសង់ក្នុងបំពង់ដ៏រឹងមាំតភ្ជាប់គ្នាយ៉ាងវែង ដែលមានប្រវែងរាប់រយគីឡូម៉ែត្រ ហើយអ្វីដែលពិសេសនោះគឺ វាអាចការពារពីការការរញ្ជួយដីទៀតផង។

លោក Dirk Ahlborn នាយកប្រតិបត្តិនៃក្រុមហ៊ុន HyperloopTT បានថ្លែងថា៖ “ប្រទេសដែលមានការគិតឆ្ពោះទៅមុខ ដូចជាអារ៉ាប់រួម  ជាជម្រើសដ៏ល្អសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងលឿនបំផុតនៅក្នុងពិភពលោក”៕ 

សូមទស្សនារូបភាព និង វីដេអូ៖ 

រូបតំណាង
រូបតំណាង
រូបតំណាង
រូបបំពង់ដែលជាផ្លូវឲ្យរថភ្លើងធ្វើដំណើរ
រូបភាពខាងក្នុុងរថភ្លើង
រូបភាពខាងក្នុុងរថភ្លើង
រូបភាពខាងក្រៅរថភ្លើង
រូបភាពខាងក្រៅរថភ្លើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]