ចិន៖ ដោយសារគ្រោះថា្នក់ចរាចរណ៍ កើតឡើងជាញឹកញាប់ដោយសារការឆ្លងថ្នល់មិនបានប្រុងប្រយ័ត្ន  ប្រទេសចិនបានបង្កើតប្រព័ន្ធការពារសុវត្ថិភាពមួយ ដែលពួកគេសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រិត។

រូបតំណាង

វាជាបង្គោលបាញ់ទឹក ដែលគេបានដាក់នៅតាមស្តុបនីមួយៗ នៅកន្លែងដែលមានមនុស្សម្នាច្រើនដើរឆ្លងកាត់ផ្លូវក្នុងទីក្រុង ហើយវាមានភាពវៃឆ្លាតដោយសារប្រព័ន្ធចាប់រលកសញ្ញាជាមួយនឹងភ្លើងស្តុប ដើម្បីដឹងថាតើអ្នកដំណើរអាចដើរឆ្លងកាត់ផ្លូវបានឬក៏អត់។

វាមានបង្គោលមួយផ្សេងទៀត ដែលបង្ហាញសារឲ្យយើងដឹងថា "សូមកុំទាន់ដើរឆ្លងកាត់ផ្លូវ ប្រយ័ត្នមានគ្រោះថ្នាក់” នៅពេលដែលភ្លើងចរាចរណ៍នៅពណ៌ក្រហមនៅឡើយ  ដែលវាពិតជាឆ្លាតវៃក្នុងការផ្តល់ដំណឹងទៅឲ្យអ្នកដំណើរដែលចង់ឆ្លងកាត់ផ្លូវនោះ  ហើយបើអ្នកថ្មើរជើងចចេសនៅតែចង់ព្យាយាមឆ្លងកាត់មុនពេលភ្លើងបៃតងនោះ  បង្គោលទឹកនឹងបាញ់ទឹកចេញទៅកាន់អ្នកដំណើរទាំងនោះតែម្តង។

ការធ្វើដំណើរឆ្លងកាត់ផ្លូវនៅក្នុងប្រទេសចិនឥឡូវនេះត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង ទើបអាជ្ញាធរកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលអាចធ្វើឲ្យមានសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរថ្មើរជើងទាំងអស់។ 

យោងតាមប្រភពព័ត៌មានមួយក្នុងស្រុកបានឲ្យដឹងថា ប្រទេសចិនបានចំណាយប្រាក់ ២០៤ ៥១៦ ដុល្លារ លើការដាក់បង្គោលទាំងអស់នេះ៕

សូមទស្សនារូបភាព និង  វីដេអូទាំងអស់គ្នា៖ 

រូបភាពបង្គោលបាញ់ទឹក
រូបភាពបង្គោលបាញ់ទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]