ភ្នំពេញ៖ តារាចម្រៀងអ្នកនាង ខាត់ សុឃីម បើទោះជានាងប្រឡូកក្នុងអាជីពជា អ្នកសិល្បៈរយៈពេល ជាច្រើនឆ្នាំទៅហើយក្តី ក៏ប៉ុន្តែអ្នកនាងនៅតែអាចរក្សាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ឲ្យនៅតែល្បីល្បាញដដែល។

ជាក់សម្តែង កាលពីម្សិលមិញនេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពបែបស្រុកស្រែ ជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយអមជាមួយCaptionមួយឃ្លាថា៖ “ជីវិតដែលខ្ញុំត្រូវការ តែវានៅសែនឆ្ងាយ”។

យ៉ាងណាមិញ រូបជាច្រើនសន្លឹកនិងសារមួយឃ្លានេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាអ្នកនាង ខាត់ សុឃីម គឺជាតារាម្នាក់ដែលល្បីល្បាញ និងមានប្រជាប្រិយភាពបែបនេះទៅហើយ ប៉ុន្តែនាងមិនបានប្រាថ្នាជីវិតឡូយឆាយ មានវីឡាស្កឹមស្កៃ ដូចតារាល្បីៗដទៃនោះទេ ហើយនាងបែរជាត្រូវការជីវិត បែបស្រុកស្រែ ដែលមានធម្មជាតិព័ទ្ធជុំវិញ បែបនេះទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបដែល ខាត់ សុឃីមបង្ហោះ
រូបដែល ខាត់ សុឃីមបង្ហោះ
រូបដែល ខាត់ សុឃីមបង្ហោះ
រូបដែល ខាត់ សុឃីមបង្ហោះ
រូបដែល ខាត់ សុឃីមបង្ហោះ
រូបដែល ខាត់ សុឃីមបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម