ខេត្តព្រះសីហនុ ៖ យុវ​ជន​សង្ស័យ​២នាក់​ត្រូវ​បាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខេត្ត​ចាប់ខ្លួន​កាល​ពីថ្ងៃ​ទី​១១ មីនា ២០១២ ​បន្ទាប់ពី​ស្រាវ​ជ្រាវ​រក​ឃើញ​​​ថា​ ជន​ទា​ំងពីរ​នាក់នេះ​បាន​​លួច​យក​​កាបូប​ស្ត្រីជន​ជាតិ​ស៊ុយ​អែត​ នៅតាម​ឆ្នេរ​សមុទ្រ​ឯក​រាជ្យ​ក្នុង​​ខេត្តព្រះ​សីហនុ ​កាល​ពី​ព្រឹក​ថ្ងៃ​​ទី​១​​​​០ មីនា ហើយត្រូវបាន​កសាង​សំណុំរឿងបញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត នៅព្រឹក​​ថ្ងៃទី​​១២ មី​នា ២០១២ ។

លោក​កុ​ល ​ផាលី ស្នង​​​​​​​​​ការ​រង​ទទួល​បន្ទុក​ការិយា​​ល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហនុ​បាន​ប្រាប់ថា ជន​សង្ស័យ​ពីរ​នាក់នេះ​បាន​លួច​យកទ្រព្យ​សម្បត្តិ​ជន​បរទេស​យ៉ាង​សកម្ម​នៅ​ខេត្ត​​​​​​​​​​​ព្រះសីហនុ។ ជន​សង្ស័យ​ទី១ មាន​ឈ្មោះ​ហែម ផារ៉ាត់ ភេទ​ប្រុស អាយុ២២ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ៣ សង្កាត់​លេខ៤ ក្រុង​ព្រះ​សីហនុ ។ ទី២ ​មាន​ឈ្មោះ​អ៊ឹង យោង​ផេង ភេទ​ប្រុស អាយុ១៩​ឆ្នាំ ស្នាក់នៅភូមិ៥សង្កាត់លេខ៤ ក្រុង​ព្រះ​សីហនុ។ ពួកគេ​បាន​ធ្វើសកម្ម​ភាព​លួចយក​កាបូប​​ស្ពាយ​រ​​បស់ស្ត្រីជនបរទេសឈ្មោះ FRIDA MANSSON អាយុ២៥ឆ្នាំ ជន​ជាតិ​ស៊ុយអែត ជាអ្នកទេស​ចរ។

នៅចំពោះ​​មុខសមត្ថ​កិច្ច​​ជនសង្ស័យទាំង​ពីរ​​នាក់​បានសារភាពថា ពួក​គេ​ពិតជាបានលួចយក​​កាបូប​ស្ពាយជនបរទេស​ពិតប្រាក​ដ​មែន៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]