បរទេស៖ មនុស្សជាច្រើនមានបំណងចង់ចូលរួមថែរក្សាបរិស្ថាន ក៏ប៉ុន្តែគេមិនដឹងថាគួរចាប់ផ្ដើមពីចំណុចណានោះទេ។ ការចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន មិនថាយើងបានធ្វើច្រើន ឬតិចតួចនោះទេ សុទ្ធសឹងតែជះឥទ្ធិពលល្អដល់បរិស្ថានទាំងអស់។

ខាងក្រោមជាវិធីងាយៗដែលអ្នកអាចជួយដល់បរិស្ថានបាន៖

រូបតំណាង

កាត់បន្ថយការញុាំសាច់

ការចិញ្ចឹមសត្វដើម្បីយកសាច់ប៉ះពាល់ដល់បរិស្ថានដោយសារ កសិដ្ឋាននីមួយៗត្រូវការដំណាំដើម្បីធ្វើជាចំណីសត្វ ដែលនាំឲ្យគេត្រូវការទឹកនិងដីជាច្រើនដើម្បីធ្វើវា។

សត្វចិញ្ចឹមក៏ជាអ្នកបញ្ចេញកាកសំណល់យ៉ាងច្រើនផងដែរ លើសពីនេះទៅទៀតការដឹកជញ្ជូនសាច់ទៅទីផ្សារក៏នាំឲ្យមានការបញ្ចេញឧស្ម័នពុលផងដែរ។ បើសិនជាយើងកាត់បន្ថយការញុាំសាច់ត្រឹមតែមួួយពេលក្នុងមួយសប្ដាហ៍ ក៏អាចជួយដល់បរិស្ថានផងដែរ។

រូបតំណាង

ការសន្សំសំចៃលើផលិតផលនានា

ការប្រើប្រាស់គ្រប់ផលិតផលទាំងអស់ សុទ្ធសឹងតែមានការប៉ះពាល់ដល់បរិស្ថាន ដូចនេះហើយការប្រើប្រាស់ផលិតផលនានាដោយសន្សំសំចៃអាចជួយបានច្រើនណាស់។ ការសន្សំសំចៃនេះរួមមាន ការប្រើថង់ប្លាស្ទិចច្រើនដង ឬក៏ប្រើថង់ក្រណាត់ជាដើម។

ជំនួសឲ្យការទិញទឹកបរិសុទ្ធ យើងក៏អាចយកដបទឹកតាមខ្លួនផងដែរ លើសពីនេះទៀត យើងក៏អាចយកប្រអប់ដាក់អាហារខ្លួនឯងផងដែរពេលទៅទិញអាហារនានា។

រូបតំណាង

កាត់បន្ថយការប្រើប្រាស់យានយន្ត

គ្រប់ពេលដែលគេនិយាយពីការប៉ះពាល់ដល់បរិស្ថាន មនុស្សជាច្រើនប្រាកដជានឹកទៅដល់ការបំពុលដោយការបញ្ចេញផ្សែងពុលហើយ។ វាសំខាន់ណាស់ដែលយើងអាចកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីយានយន្តរបស់យើង ច្រើនតាមតែយើងអាចធ្វើទៅបាន។ ការធ្វើដំណើរដោយជិះកង់ ឬដើរយូរៗម្ដងក៏អាចជួយដល់បរិស្ថានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]