ភ្នំពេញ៖ បងស្រីរបស់តារាសម្តែងស៊ិចស៊ី កញ្ញា ដេននីក្វាន់ ក៏ដូចជាអ្នកម្តាយរបស់កុមារី នាង ល្អហួស អ្នកនាង ចោម ច័ន្ទ ហាក់មានសន្ទុះប្រជាប្រិយភាពខ្លាំងមិនចាញ់តារាអាជីព ប៉ុន្មាននោះទេ បើទោះជានាងមិនបានចូលខ្លួនធ្វើជាតារា ដូចប្អូនស្រីរបស់នាងក៏ដោយ។

យ៉ាងណាមិញ ទាំងនេះក៏ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង គួបផ្សំជាមួយការតុបតែងខ្លួនបែបស៊ិចស៊ីថែមទៀតនោះ ទើបធ្វើឲ្យអ្នកនាង ចោម ច័ន្ទ កាន់តែទទួលបានការគាំទ្រពីមហាជនកាន់តែខ្លាំង។

ដោយឡែក កាលពីម្សិលមិញនេះ ខ្មែរឡូត បានចុះផ្សាយពីសម្រស់របស់ អ្នកនាង ចោម ច័ន្ទ ថាការតុបតែងខ្លួនរបស់នាងមួយបែបនេះ ពិតជាស្រស់ស្អាតខ្លាំងមិនចាញ់តារាបរទេសនោះទេ។ ក្នុងនោះដែរ ស្រាប់តែប៉ុន្មានម៉ោងក្រោយមក អ្នកនាង ចោម ច័ន្ទ បានShareព័ត៌មានមួយនោះ ហើយភ្ជាប់ជាមួយ Caption ដែលគួរឲ្យភ្ញាក់ផ្អើលមួយឃ្លាថា ៖ “ចុះបើទើបនឹងកែមុខថែមនោះអី ខ្វះត្រង់ណាថែមត្រឹងហ្នឹងចា។ មានលុយហើយនៅមុខអាក្រក់បានចម្លែក”។

ទោះជាយ៉ាងណាក្តី មហាជនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញសាររបស់អ្នកនាង ចោម ច័ន្ទ មួយឃ្លានេះ ព្រោះថានៅពេលកន្លងមក សម្រស់របស់នាង បានកែស្រស់ស្អាតស្រាប់ទៅហើយ ប៉ុន្តែនាងនៅតែថាខ្លួនឯងអាក្រក់ ហើយទៅកែមុខមាត់បន្ថែមទៀតទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចោមច័ន្ទ
ចោមច័ន្ទ
ចោមច័ន្ទ
មុខដែល ចោមច័ន្ទ កែបន្ថែម
មុខដែល ចោមច័ន្ទ កែបន្ថែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់