ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​តាំ​ងខ្លួន​ធ្វើ​ជា​អ្នក​សច្ចំ​មាន​បារមី​ខ្ពង់ខ្ពស់ ល្បី​មើលជំងឺ និងដាក់ស្នេហ៍​ស្នូក​ចំពោះ​អ្នកមាន​ជំនឿ ទីបំផុត​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​១៩ មេ​សា ខណៈ​ដែល​បុរស​រូប​នោះប៉ុនប៉ង​ចាប់រំលោភ​នារី​ម្នាក់ បាន​ទៅ​ឲ្យ​គ្រូ​ធ្វើ​ស្នេហ៍ ។ បុរស​តាំងខ្លួន​ជា​អ្នក​សច្ចំ​ឈ្មោះ កឹ​ម ស៊ា​ម អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​រលួស ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្ត ស្វាយ​រៀង ។

តាម​ការ​រៀបរាប់​ពី​សំណាក់​ជន​រង​គ្រោះ​អាយុ​២០ឆ្នាំ ដែល​ត្រូវ​អ្នក​សច្ចំ​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ខ្លួន​ចង់​ដឹង និងចង់​មើល​គូស្នេហ៍​ត្រូវ​ដល់​ពេល​ណា បាន​ទៅ​រក​ឈ្មោះកឹ​ម ស៊ា​ន ដែល​តាំង​ខ្លូ​ន​ជា​គ្រូ​សច្ចំ មាន​បារមី​យាយ​ម៉ៅ ព្រះ​គោ​ព្រះ​កែវ បារមី​ស្តេច​ដំរី​ស បារមី លោកតា​ដំបង​ក្រ​ញូ​ង ដែល​មាន​អាស្រម​នៅ​ឆ្ងាយ​ពី​ភូមិ​បន្តិច ដើម្បី​ឲ្យ​ទស​ទាយ​មើល ។ ពេល​ដំបូង​លោកគ្រូ​សច្ចំ​បាន ឱ្យ​​នាង​ចូល​ក្នុង​អាស្រម ដែល​មាន​តែ​មនុស្ស​ពីរ​នាក់ ហើយ​ឲ្យ​អង្គុយ​បែរខ្នង​ទៅ​​រក​គ្រូ ។ ពេល​នោះ ​លោកគ្រូ​​បាន​យកដៃ​បេះ​ទំ​ពក់​ឡេវអាវ​ទ្រនាប់​នាង​ចេញ រួច​ឱ្យបែរមុខ​ទៅ​រក​គ្រូ​វិញ ហើយ​គ្រូ​ក៏​បាន​លាត់​អាវ​នាង​ឡើង​លើ និង​បាន​ធ្វើ​សកម្មភាព​ច្របាច់​ដោះ និង​អឹ​ម​ដោះ ដោយ​លោក​គ្រូ​បាន​និយាយ​ថា នេះ​ជា​ការ​បញ្ចូល​ស្នេហ៍ ។

នាងរង​គ្រោះ​បន្ត​ថា ក្នុងពេលធ្វើ​សកម្មភាព​ លោកគ្រូ​សច្ចំ​បាន​ចាប់​នាង​ផ្តួល​បំរុង​រំលោភ​សេព​ស​ន្ទ​វៈ តែ​ត្រូវ​បាន​នាង​រើបម្រះ​ស្ទុះ​ រត់​ចេញពី​កន្លែង​កើតហេតុ ដើម្បី​រក​សមត្ត​កិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​បន្សល់​ទុក​ទ្រនា​ប់​ជើង​​មួយ ​ពណ៌​​ផ្កាឈូក​១​គូ​ និង​ម៉ូតូ១​គ្រឿង នៅ​អាស្រម​លោកគ្រូ​សច្ចំ ។ ក្រោយ​កើតហេតុ​ ជន​តាំ​ង​ខ្លួន​ជា​អ្នក​សច្ចំ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ដែរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​និ​តិ​វិធី ៕

បុរស​ម្នាក់​បាន​តាំ​ងខ្លួន​ធ្វើ​ជា​អ្នក​សច្ចំ​មាន​បារមី​ខ្ពង់ខ្ពស់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]