(ព្រៃវែង)​៖​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ លោក​ អ៊ន ប៊ុនលី​ នៅ​ថ្ងៃទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ឃាតក​ដែល​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៥ឆ្នាំ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ឃាតក​រូបនេះ​ ត្រូវ​បាន​លោក​ សោ​ សុភ័ក្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រៃវែង​ ចោទប្រកាន់​ពី​បទ​ ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​។ បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

គួរ​រំលឹក​ថា​ ឃាតក​រូបនេះត្រូវបាននគរបាលខេត្តព្រៃវែងចាប់ខ្លួន ​កាលពី​រសៀលថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៨ បន្ទាប់ពីបាន​រំលោភ​សេពសន្ថវៈ​កុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត អាយុ៥ឆ្នាំ​ រស់​នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត"សន្ធោ" រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកជិតកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។

មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះ ក៏ធ្លាប់បានចាប់រំលោភ​សេពសន្ថវៈ​បងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ។ ប៉ុន្តែកាលណោះជនសង្ស័យ និងគ្រួសាររងគ្រោះបានសម្រួលគ្នាមិន​ឱ្យ​សមត្ថកិច្ចដឹង៕

ឃាតក​ដែល​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ក្មេង​ស្រី​
ឃាតក​ដែល​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ក្មេង​ស្រី​
ក្មេងស្រីរងគ្រោះដែលត្រូវបានស្លាប់
ទីតាំងកើតហេតុ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]