ភ្នំពេញ​៖ បន្ទាប់ពី Sony បានប្រកាសដាក់លក់ជាផ្លូវការនូវកំពូលស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ2 របស់ខ្លួននៅក្នុងទីក្រុងហុងកុង និងនៅតាមបណ្តាប្រទេសមួយចំនួនរួចមក ពេលនេះក្រុមហ៊ុនជប៉ុនមួយនេះ ក៏ប្រកាសឲ្យអតិថិជនរបស់ខ្លួនអាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះបាននៅក្នុងប្រទេសកម្ពុជាបានហើយចាប់ពីថ្ងៃនេះ ជាមួយនឹងតម្លៃ 699 ដុល្លារនិងការថែមជូននូវឧបករណ៍សាកឥត Wireless Charging តម្លៃ 99 ដុល្លារ និងស្រោមការពារ Original Cover តម្លៃ 49 ដុល្លារ រួមជាមួយនិងសីុមកាតលេខពិសេសតម្លៃ 66 ដុល្លារ ដែលមានកញ្ចប់អីុនធឺណិតទំហំ 120GB ពីក្រុមហ៊ុនសែលកាតរយៈពេល52សប្តាហ៍ ។

ស្មាតហ្វូន Sony Xperia XZ2 បើកឲ្យ Pre-Order សម្រាប់ទីផ្សារកម្ពុជាហើយ!

ក្រុមហ៊ុន Sony បានបន្តទៀតថា អតិថិជនទាំងអស់អាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះ បាននៅតាមបណ្តាហាងមួយចំនួនដែលមានឈ្មោះដូចខាងក្រោម៖ ហាងលក់ទូរសព្ទទំនើប សុខលី ផ្សារធំថ្មី, ហាងលក់ទូរសព្ទទំនើប សុខលី ផ្លូវកម្ពុជាក្រោម, ហាងលក់ទូរសព្ទទំនើប គួង អីុDN, ហាងលក់ទូរសព្ទទំនើប គួងអីុ ស្តាតអូឡាំពិក, ហាងលក់ទូរសព្ទទំនើប អាន ឆែ, ហាងលក់ទូរសព្ទទំនើប ហាក់សែ ផ្សារធំថ្មី, ហាងលក់ទូរសព្ទទំនើប ហាក់សែ គីរីរម្យ, ហាងលក់ទូរសព្ទទំនើប Jet Black Store, ហាងលក់ទូរសព្ទទំនើប ធានា និង Sony Showroom ផ្លូវនរោត្តម។

ស្មាតហ្វូន Sony Xperia XZ2 បើកឲ្យ Pre-Order សម្រាប់ទីផ្សារកម្ពុជាហើយ!

គួរបញ្ជាក់ថា កំពូលស្មាតហ្វូន Sony Xperia XZ2 ថ្មីនេះ ប្រើប្រាស់នូវអេក្រង់ទំហំ 5.7 អីុង កម្រិត 18:9 Aspect Ratio ជាមួយនឹងការការពារដោយកញ្ចក់ Corning Gorilla Glass 5 ដែលមានមានអេក្រង់ ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845។ តួខ្លួនរបស់ស្មាតហ្វូននេះ គឺធ្វើពីកញ្ចក់ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានបំពាក់នូវកាមេរ៉ាភ្លោះ គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Sensor នៅក្រោមកាមេរ៉ាខាងក្រោយនេះ។

ស្មាតហ្វូន Sony Xperia XZ2 បើកឲ្យ Pre-Order សម្រាប់ទីផ្សារកម្ពុជាហើយ!

ស្មាតហ្វូន Xperia XZ2 ប្រើប្រាស់នូវរន្ធដាក់ស៊ីមនៅគែមផ្នែកខាងលើ និងមានភ្ជាប់មកនូវបច្ចេកវិទ្យា NFC, Bluetooth 5.0, Wi-Fi និង USB 3.1 Type-C ports។ ស្មាតហ្វូននេះ មិនប្រើប្រាស់នូវ Audio Jack នោះទេ ប៉ុន្តែវាប្រើប្រាស់នូវប្រព័ន្ធសម្លេង Stereo ហើយអ្នកក៏អាចប្រើប្រាស់នូវ USB-C adapter រាងអក្សរ Y ដែលអាចបញ្ចូលថ្ម និងការភ្ជាប់ទៅកាន់ 3.5mm connector នៅក្នុងពេលតែមួយបានផងដែរ។ បន្ថែមពីនេះទៀត ស្មាតហ្វូន XZ2 អាចថតរូបភាពនិងវីដេអូកម្រិត 4K DHR ភ្ជាប់ជាមួយថាមពលថ្ម 3180 mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging ។ 

ស្មាតហ្វូន Xperia XZ2 មានពណ៌ Liquid Black, Liquid Silver, Deep Green និង Ash Pink៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]