ថៃ៖ តារាសម្ដែងស្រីជួរមុខ លំដាប់ប្រទេសថៃ Mai Davika កាលពីម្សិលមិញនេះគេឃើញនាងស្លៀកពាក់ឈុតនិស្សិត យ៉ាងស្រស់ស្អាត ដើម្បីចូលរួមក្នុងការប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យ Rangsit ក្នុងទីក្រុងបាងកក។

យ៉ាងណាមិញ ក្រោយពីបានចំណាយពេលសិក្សា អស់រយៈពេលជាច្រើនឆ្នាំមក ទើបតែម្សិលមិញនេះ តារាសម្ដែងស្រីដ៏ស្រស់ស្អាតរូបនេះ បានមកចូលរួមនៅក្នុងការប្រលងបញ្ចប់ ព្រោះថាកន្លងមកនាងជាប់រវល់ការងារសិល្បៈខ្លាំងពេក ជាហេតុបណ្ដាលឲ្យខកខានក្នុងការចូលរួមប្រលងជាច្រើនឆ្នាំ ។

ជាក់ស្ដែង តាមរយៈរូបភាពដ៏ស្រស់ស្អាតនៅលើ Instagram របស់ Davika នាងបានលើកឡើងថា៖ «មកប្រលងបញ្ចប់ហើយ.....ជួបគ្នាចុងឆ្នាំ» 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកញ្ញា Mai Davika បានបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយ នាងក៏មានគម្រោងក្នុងការបន្តការសិក្សា ថ្នាក់អនុបណ្ឌិតផងដែរ ៕

Mai Davika
Mai Davika
Mai Davika
Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]