ភ្នំពេញ៖ មុននេះបន្តិច នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ពិធីការិនីរូបស្រស់កញ្ញា ណាក់ ស្រីណា បានបង្ហោះនូវរូបភាពជាច្រើនសន្លឹករបស់ខ្លួន បង្ហាញសម្រស់នៅក្នុងឈុតសម្លៀកបំពាក់ខ្មែរយើង កាលពីសម័យបុរាណ យ៉ាងស្រស់ស្អាតខ្លាំង។

នៅក្នុងនោះដែរកញ្ញា ណាក់ ស្រីណា ពិធីការិនីល្បីឈ្មោះប្រចាំនៅក្នុងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏បានរៀបរាប់ជាមួយនឹងខ្លឹមសារ ដ៏មានអត្ថន័យមួយ យ៉ាងដូច្នេះថា៖

«ព្រោះតែខ្មែរខ្វះជាតិសាសន៍និយមទើបទៅជាបែបនេះ? នេះមិនមែនជាការឆ្លៀតឱកាសចង់ល្បីល្បាញអីនោះទេ តែខ្ញុំគ្រាន់តែចង់បង្ហាញពីការឈឺចាប់ចំពោះខ្មែរមួយចំនួន ដែលតែងតែឲ្យតម្លៃជាតិសាសន៍ដទៃ ជាងជាតិសាសន៍របស់ខ្លួន ទម្រង់សម្លៀកបំពាក់បែបនេះពួកយើងបានប្រើប្រាស់ និងព្យាយាមផ្សព្វផ្សាយច្រើនឆ្នាំមកហើយ តែហាក់បីដូចជាមិនសូវបានជ្រៀតចូលក្នុងបេះដូងរបស់ខ្មែរសោះ បែបជានៅតែចាញ់ឥទ្ធិពលរបស់បរទេសដដែល រូបភាពជាង២ ឆ្នាំមុន»

គួរឱ្យដឹងផងដែរថា មួយរយៈពេលខ្លីចុងក្រោយនេះ រឿងភាគថៃដែលជាប្រទេសជិតខាងយើង បានធ្វើឱ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នោះគឺដោយសារតែ តួអង្គសម្តែងក្នុងរឿងនោះ បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់បុរាណទាំងអស់ ជាហេតុធ្វើឱ្យឈុតសម្លៀកបំពាក់បែបនេះ កំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់មហាជនទូទៅ។

ក្នុងនោះមានអ្នកសិល្បៈ និងអ្នកនិពន្ធខ្មែរយើងជាច្រើន ក៏មានការចាប់អារម្មណ៍មិនស្ទើរដែរ ក្នុងការបង្ហាញនូវអ្វីដែលយើងមាន បន្តពីបុព្វបុរសតាំងពីជំនាន់ដើមមកម្ល៉េះ៕

ទស្សនារូបភាពដូចខាងក្រោម៖ 

ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ
ណាក់ ស្រីណា ក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា