ភ្នំពេញ ៖ តារាកំប្លែង និងសម្ដែង លោក ម៉ា ដូណា ហាក់មានទីផ្សារខ្លាំង មួយរយៈពេលចុងក្រោយនេះ ជាពិសេស នៅក្នុងអាជីពជាអ្នកកំប្លែង ដែលគេតែងឃើញ មានវត្តមានលោក ស្ទើរតែគ្រប់កម្មវិធីកម្សាន្ត របស់ស្ថានីយទូរទស្សន៍នានា។

យ៉ាងណាមិញ ទោះបីជា ម៉ា ដូណា ដែលមានងារថាជា តារាមុខសេះ រូបនេះ មានការមមាញឹក និងការងារសិល្បៈខ្លាំង យ៉ាងណាក៏ដោយ ប៉ុន្តែលោកបែរជាងត្អូញត្អែរ ថាជីវភាពរបស់លោកជួបការលំបាកទៅវិញ ដែលធ្វើឲ្យមហាជនជាច្រើន មានក្ដីអាណិតអាសូររូបលោកជាខ្លាំង។

ជាក់ស្ដែង ម្ចាស់បទ «មករាំក្បាច់ក្ងោក» រូបនេះ បានរៀបរាប់ទាំងកំសត់ ជាមួយនឹងរូបថតមួយសន្លឹក បង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ 

«ខ្ញុំធ្វើឆ្កួតធ្វើជា គឺដើម្បីលុយ ព្រោះខ្ញុំជំពាក់លុយ គេច្រើនណាស់ អីចឹងបានលុយណាបង់ ខុនដូ បង់តុងទីន បង់ធានាគារ បង់ផ្ទះ បង់ភ្លើង បង់ប្រុស លំបាកខ្ញុំពេលនេះ តែស្រួលនៅពេលអនាគត នេះជារឿងពិតរបស់ខ្ញុំ ថតចប់ហើយសប្បាយ» ៕ 

ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា និង​ក្រុមកំប្លែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា