អង់គ្លេស៖ ក្រុម Manchester United នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley ដើម្បីប្រកួតជាមួយក្រុម Tottenham Hotspur នៅយប់នេះវេលាម៉ោង១១:១៥នាទី។

ក្រុមទាំងពីរមានប្រវត្តិជួបគ្នាជាច្រើនលើកច្រើនសារមកហើយ ដោយ២០ប្រកួតចុងក្រោយ  Manchester United ឈ្នះ១១ដង Spur ឈ្នះ៥ដង និងស្មើ៤ដង។

ចំពោះក្រុមបិសាចក្រហម មិនមានកីឡាកររបួសក្រៅពីអ្នកចាំទីដៃទីពីរ Sergio Romero ខណៈ Tottenham ក៏ដូចមិនសូវអវត្តមានកីឡាករឆ្នើមៗប៉ុន្មានដែរទេ ដោយបាត់តែ Danny Rose និង Harry Winks ប៉ុណ្ណោះ។ 

ការប្រកួតរវាងក្រុមទាំងពីរកាលពីលើកមុន

គួរឲ្យដឹងផងដែរថា ក្រុមមាន់ខ្នាយមាសដូចជាមិនសូវកាក់កបប៉ុន្មានទេក្នុង ក្របខ័ណ្ឌ FA Cup នេះ ដោយ៧ដងចុងក្រោយដែលក្រុមមួយនេះបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺចាញ់ទាំង៧ដង។

ចំណែកឯក្រុម Manchester United វិញ បានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះបានដល់ទៅចំនួន២៩ដង ឈរនៅលេខមួយជាមួយ Arsenal។ 

តាំងពីឆ្នាំ១៩៩៧មក ក្រុមទាំងពីរជួបគ្នាបានតែ៣ដងប៉ុណ្ណោះក្នុងក្របខ័ណ្ឌ FA Cup ដោយ Manchester United ឈ្នះទាំងបីប្រកួត។

ការប្រកួតរវាងក្រុមទាំងពីរកាលពីលើកមុន

នៅក្នុងក្របខ័ណ្ឌនេះដែរ ខែ្សប្រយុទ្ធ Romelu Lukaku បានស៊ុតបញ្ចូលទីឲ្យ Manchester United បាន៥គ្រាប់ ខណៈកីឡាករ Harry Kane រកឲ្យ Spur បាន៤គ្រាប់។

គួរឲ្យដឹងថា ក្រុមទាំងពីរកំពុងតែខំប្រឹងប្រែងចង់បានពាន FA Cup ដោយសារតែពួកគេបានធ្លាក់ចេញពី Champions League និងអស់ឱកាសលើកពាន Premier League ទៅហើយ៕ 

កីឡាករ Harry Kane និង កីឡាករ Romelu Lukaku
ការប្រកួតរវាងក្រុមទាំងពីរកាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]