ភ្នំពេញ៖ ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា នៅតែរក្សាប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ន ហើយទោះបីជា តារាស្រីរូបនេះ មានវ័យកាន់តែជ្រេបន្តិចមែន ក៏សម្រស់របស់នាង នៅតែស្រស់ស្អាត មិនចាញ់ក្មេងៗជំនាន់ក្រោយនោះទេ។

ជាងនេះទៅទៀត ចំពោះការតែងខ្លួន របស់តារាស្រីរូបនេះវិញ គឺថាតែងតែមានភាពលេចធ្លោ ទាក់ទាញមិនធម្មតានោះទេ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ឃើញហើយគួរឲ្យច្រណែន។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ នៅក្នុងបណ្តាញសង្គម របស់តារាស្រីរូបនេះវិញ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ឲ្យឃើញពីរូបសម្រស់នាង ពេលបានស្លៀកសម្លៀកបំពាក់ហូលផាមួងខ្មែរ  ដែលឈរចាយរាង យ៉ាងទន់ភ្លន់ ស្រស់ស្អាត គួរឲ្យគយគន់  មិនចេះជិនណាយឡើយ។

តាមរយៈរូបភាពទាំងនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសរសើរ ដល់រូបសម្រស់របស់អ្នកនាង ដែលខំថែបានយ៉ាងល្អ ជាពិសេស ពេលតុបតែងបែបនេះ កាន់តែស្អាតប្លែក និងថ្លៃថ្លូរសមជានារីខ្មែរពិតៗតែម្ដង ៕ 

យុគ ចិន្តា ចាយរាងក្នុងឈុតហួលផាមួងខ្មែរ
យុគ ចិន្តា ចាយរាងក្នុងឈុតហួលផាមួងខ្មែរ
យុគ ចិន្តា ចាយរាងក្នុងឈុតហួលផាមួងខ្មែរ
យុគ ចិន្តា ចាយរាងក្នុងឈុតហួលផាមួងខ្មែរ
យុគ ចិន្តា ចាយរាងក្នុងឈុតហួលផាមួងខ្មែរ
យុគ ចិន្តា ចាយរាងក្នុងឈុតហួលផាមួងខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា