(ភ្នំពេញ)៖ នេះមិនមែនជាលើកទី១ សម្រាប់តារាសម្ដែងស្រី សូដា នីតា ដែលមានឱកាស ចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកនោះទេ ព្រោះកន្លងទៅនាងក៏ធ្លាប់បាន ចេញទៅច្រៀង ជាមួយលោក អែន ឌី ដល់ទៅកន្លះឆ្នាំឯណោះ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានដំណឹងបែកធ្លាយថា សូដា នីតា កំពុងតែត្រៀមខ្លួនចេញ ទៅសហរដ្ឋអាមេរិក សារជាថ្មី ដើម្បីកើបប្រាក់ដុល្លារ នៅទីនោះ ក្រោយពេលដែលស្ថានទូត ផ្ដល់សិទ្ធិពេញលេញ ដោយការចាកចេញទៅលើកនេះ មានរយៈពេលត្រឹមតែ៣ខែ ប៉ុណ្ណោះ។

តាមប្រភពជិតស្និទ្ធ នឹងតារាសម្ដែងស្រីឆ្នាស់ឆ្នើម សូដា នីតា បានបង្ហើបថា ដោយសារតែនាងធ្លាប់ចេញទៅសម្ដែង នៅសហរដ្ឋអាមេរិក កាលពីកន្លងទៅ ទើបជំរុញឲ្យនាងមានប្រវត្តិរូបល្អ ក្នុងការចេញទៅទឹកដីសំបូរដុល្លារ មួយនេះ។

ការស្វែងរកប្រាក់ចំណូលនៅក្រៅស្រុករបស់ សូដា នីតា ខណៈដែលនាងបានបញ្ចប់ការថត ខ្សែភាពយន្តភាគឲ្យស្ថានីយទូរទស្សន៍ហង្សមាស មានចំណងជើងថា «រាជនីភូមិគ្រឹះ» ស្របពេលដែលផលិតកម្មមួយចំនួន ទាក់ទងហៅនាងឲ្យថតភាពយន្តថ្មីៗ ជាហូរហែមក តែត្រូវនាងបដិសេធ ព្រោះនាងជ្រើសរើសផ្លូវទៅរកដុល្លារ ទាំងខ្ទាស់ៗ នៅឯទឹកដីអាគាំង សហរដ្ឋអាមេរិក។

តាមការកត់សម្គាល់ មួយរយៈចុងក្រោយនេះ សូដា នីតា ហាក់បីដូចជា មានយីអ៊ុនខ្ពស់ឡើងវិញ បន្ទាប់ពីមានដំណឹងបែកធ្លាយថា នាងលេបថ្នាំសម្លាប់ខ្លួន ដោយសារតែមានវិបត្តិស្នេហា តែទោះជាយ៉ាងណាក្ដី មកទល់នឹងពេលនេះ ពុំទាន់មានការបកស្រាយ ពីម្ចាស់សាមីខ្លួននៅឡើយទេ។

ទោះជាកាក់កបនឹងការងារសិល្បៈ រីកលូតលាស់ ដូចផ្ការីកនិទាឃរដូវក្ដី ប៉ុន្តែងាកមកជីវិតស្នេហា តារាសម្ដែងរូបនេះ ហាក់ដូចជាមិនទាន់មានភាពជោគជ័យ នៅឡើយទេ៕

សូដា នីតា
សូដា នីតា
សូដា នីតា
សូដា នីតា
សូដា នីតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា