ភ្នំពេញ៖ ម្សិលមិញនេះ នៅលើហ្វេសប៊ុករបស់ពិធីការិនី ឌួង ហ្សូរីដា បានផុសរូបភាពជាច្រើនសន្លឹកបង្ហាញពីរូបសម្រស់របស់ខ្លួន និងតារាស្រីទាំង ៣ ដួងទៀត គឺកញ្ញា យ៉ែម ស្រីពេជ្រ កញ្ញា យ៉ាន សំនៀង និងកញ្ញា សុផា លីនដា នៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ មួយឈុតយ៉ាងស្រស់ស្អាត។

ដោយឈុតនេះ ក៏មានពានាកន្សែងនៅលើស្មាខាងឆ្វេង យ៉ាងសមសួនជាសុភាពនារីខ្មែរខ្លាំងណាស់ ធ្វើឱ្យគេឯងតាមមើលឡើងភ្លឹក។

ជាក់ស្តែង ការស្លៀកពាក់តាមបែបប្រពៃណីនេះ គឺសម្រាប់ថតនៅក្នុងកម្មវិធី «អាណាចក្រនារី» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលកំពុងតែទទួលបាននូវការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តអ្នកទស្សនាជានារីៗ ជាច្រើនគួរឱ្យកត់សម្គាល់។

តារាស្រីទាំង ៤ដួងនេះ តុបតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរស្រស់ស្អាតខ្លាំងបែបនេះ ឃើញហើយលង់ស្នេហ៍តែម្តង ៕

តោះទស្សនារូបភាពតារាស្រីរូបស្រស់ទាំង ៤ នាក់នេះ ដូចខាងក្រោមទាំងអស់គ្នា៖ 

តារាស្រី ៤ ដួង ក្នុងឈុតប្រពៃណីខ្មែរ
តារាស្រី ៤ ដួង ក្នុងឈុតប្រពៃណីខ្មែរ
តារាស្រី ៤ ដួង ក្នុងឈុតប្រពៃណីខ្មែរ
តារាស្រី ៤ ដួង ក្នុងឈុតប្រពៃណីខ្មែរ
ឌួង ហ្សូរីដា
តារាស្រី ៤ ដួង ក្នុងឈុតប្រពៃណីខ្មែរ
កញ្ញា យ៉ាន សំណៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ