ភ្នំពេញ៖ ប្ដីប្រពន្ធតារាមួយគូ  ពោលគឺ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃគ្នា ដើរលើវិថីគូ អស់ពេលជាច្រើនឆ្នាំ មកហើយ។

ជាក់ស្ដែង ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ តែងតែត្រូវបានទស្សនិកជន ចាំឃ្លាំមើល ថែមទាំងសរសើរមិនដាច់ពីមាត់ថា ពួកគេពិតជាស្រលាញ់គ្នាខ្លាំង និងសាកសមជាប្ដីប្រពន្ធគំរូ ពិតមែន។

លើសពីនេះ អ្វីដែលធ្វើឲ្យ អ្នកលេងបណ្ដាញសង្គម កាន់តែភ្ញាក់ផ្អើលនោះ យប់មិញនេះ ម្ចាស់បទ «ថ្ងៃឯកា» រូបនេះ ក៏ឆ្លៀតបង្ហោះសារស្នេហា យ៉ាងផ្អែមល្ហែម មួយជូនស្វាមីជាទីស្រលាញ់ ដោយសរសេរថា ៖ « អាបង Khum Ponadet មានដែលដឹងថាអូនសាលាញ់តែអាបងមួយនាក់ប៉ុណ្ណោះហាស់បងដឹងអត់ ???????????? មិនមែន drama តែជាការពិត»

សារខ្លី ដែលពោរពេញដោយរយលានអត្ថន័យមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ អានហើយសឹងតែ ចង់លើសជាតិស្ករតែម្ដង ព្រោះតែមិននឹកស្មានថា ទោះរៀបការហើយច្រើនឆ្នាំក៏ពិតមែន ក៏តារាស្រីរូបនេះ នៅបង្ហាញភក្ដីភាព​ស្នេហា យ៉ាងផ្អែមល្ហែម ជូនប្ដីសង្ហា របស់ខ្លួន មិនឲ្យចាញ់គូស្នេហ៍ក្មេងៗដទៃទៀតឡើយ ៕

យក់ ថិតរដ្ឋា និង ស្វាមី
យក់ ថិតរដ្ឋា និង ស្វាមី
យក់ ថិតរដ្ឋា និង ស្វាមី
យក់ ថិតរដ្ឋា និង ស្វាមី
យក់ ថិតរដ្ឋា និង ស្វាមី
យក់ ថិតរដ្ឋា និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា