ទីក្រុងគួឡាឡុំពួ៖ សេវាកម្សាន្តឈានមុនគេលើពិភពលោក សម្រាប់ទីផ្សារនៅបណ្តាប្រទេសកំពុងរីកចម្រើន មានសេចក្តីសោមនស្សរីករាយ ចាក់បញ្ចាំងខ្សែភាពយន្តខ្មែរ ដែលមានចំណងជើងថា កំពូលអ្នកថតសែលហ្វី។ ចាប់ពីថ្ងៃនេះទៅ គ្រប់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដែលបានជាវសេវាiflix អាចបើកទស្សនា ឬទាញយកនូវរឿងបែបកំប្លែងនេះ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង រយៈពេលមិនដល់មួយខែ ក្រោយត្រូវបានចាក់បញ្ចាំងនៅតាមរោងកុន។

ដោយបានផលិតដោយផលិតកម្មឈានមុនមួយ នៅប្រទេសកម្ពុជា គឺផលិតកម្មខ្មែរមេគង្គ រឿង កំពូលអ្នកថតសែលហ្វី ជាខ្សែភាពយន្តបែបកំប្លែង លាតត្រដាងពីវប្បធម៌យុវវ័យសម័យទំនើប ដែលនិយមថតរូបសែលហ្វី។ កាត់ សម្បត្តិកិត្យា ដើរតួជា សុភា បុរសវ័យក្មេងសង្ហាម្នាក់ ដែលមានក្តីស្រម៉ៃធ្វើជាតារា។ នៅពេលគាត់ក្លាយជាពិធីករកម្មវិធីទូរទស្សន៍ អ្វីៗហាក់ដូចជាដើរតាមគម្រោង ប៉ុន្តែមិនបានធ្វើឲ្យគាត់សប្បាយរីករាយនោះទេ។ ដើម្បីផ្គាប់ចិត្តខ្លួនឯងឲ្យសប្បាយរីករាយ សុភា ត្រូវស្វែងរកវិធី ដើម្បីប៉ះប៉ូវទំនាក់ទំនងប្រេះស្រាំ និងស្វែងរកក្តីស្ងប់សុខ។

កំពូលអ្នកថតសែលហ្វី ចូលរួមជាមួយបណ្ណាល័យរបស់iflix ដែលផ្ទុកដោយខ្សែភាពយន្តល្បីៗក្នុងស្រុក និងដែលត្រូវបានដាក់បញ្ចាំងក្នុងរោងកុន រួមទាំងរឿងកំប្លែងមនោសញ្ចេតនា ដែលទទួលបានពាន់រង្វាន់ជាច្រើន ដែលមានចំណងជើងថា តម្លៃស្នេហ៍។

iflix ចាក់បញ្ចាំងរឿងកំពូលអ្នកថតសែលហ្វី

នាយកiflixប្រចាំប្រទេសកម្ពុជា លោក Harry Ward មានប្រសាសន៍ថា៖ 

«យើងមានក្តីរំភើបមែនទែន ក្នុងចាក់បញ្ចាំងរឿង កំពូលអ្នកថតសែលហ្វី ជារឿងផលិតថ្មីដាក់បញ្ចាំងលើiflix។ ជារឿងដែលមានអត្ថន័យល្អ រឿងកំពូលអ្នកថតសែលហ្វី បង្ហាញពីសមត្ថភាពរបស់អ្នកផលិតកុនក្នុងស្រុក ហើយយើងមានក្តីរីករាយ ក្នុងការដាក់បញ្ចាំងរឿងនេះផ្តាច់មុខនៅលើiflix ដោយ រយៈពេល២១ថ្ងៃក្រោយការដាក់បញ្ចាំងនៅតាមរោងកុន។»

លោកបន្តថា៖ 

«យើងប្តេជ្ញាខ្លាំង ក្នុងការគាំទ្រ និងរីកចម្រើន ជាមួយវិស័យភាពយន្តកម្ពុជា។ ផលិតកម្មខ្មែរមេគង្គ បានធ្វើការងារយ៉ាងល្អ ក្នុងដំណើរការផលិតរឿង កំពូលអ្នកថតសែលហ្វី ហើយរង់ចាំប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា ចុចបើកទស្សនា។»

ឥឡូវនេះ អតិថិជនជាងមួយពាន់លាននាក់ទូទាំង២៦ទឹកដី នៅទ្វីបអាស៊ីមជ្ឈឹមបូព៌ា និងអាហ្វ្រិក អាចទស្សនាiflix ។ វាបានធ្វើឲ្យយើងក្លាយជាមេដឹកនាំទីផ្សារច្បាស់លាស់មួយ ក្នុងវិស័យទស្សនាវីដេអូលើអ៊ីនធើណែត។ បើនិយាយពីការផ្តល់ឲ្យអតិថិជន នូវបណ្ណាល័យវីដេអូដ៏ធំ ដែលមានរឿងល្អៗពីហូលីវូដ តំបន់អាស៊ី និងមជ្ឈឹមបូព៌ា រួមទាំងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តក្នុងស្រុក ពិសេសកម្មវិធីបញ្ចាំងផ្តាច់មុខ ព្រមទាំងកម្មវិធីដែលបានឈ្នះពានរង្វាន់រាល់ការជាវនីមួយៗនឹងផ្តល់ឲ្យអតិថិជនយើង អាចបើកទស្សនារហូតដល់ឧបករណ៍ចំនួនប្រាំក្នុងពេលតែមួយ រាប់ពីទូរសព្ទ កុំព្យូទ័រ ថេប្លេត និងទូរទស្សន៍ ហើយអាចមើលបាននៅគ្រប់កន្លែងគ្រប់វេលា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]