ថៃ៖ ក្រោយរងគ្រោះបេះដូងជាទម្ងន់ នៅក្នុងរឿងស្នេហាជាមួយតារាសម្តែង Golf ពេលនេះតារាស្រីរូបស្រស់កញ្ញា Kwan ក៏បានផ្លាស់ប្តូរជីវិតខ្លួនមួយទំហឹងពី Kwan មនុស្សចាស់ ឱ្យប្រែក្លាយមកជា Kwan មនុស្សថ្មីវិញ ជាហេតុធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនថាទាំងរឿងតុបតែងខ្លួន និងរឿងស្នេហារបស់នាង។ 

Kwan និង Golf កាលនៅស្រលាញ់គ្នា

ជាក់ស្តែង ក្នុងការផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅនេះ តារាសម្តែងស្រីចាយសម្រស់កញ្ញា Kwan បានឆ្លើយតបដោយពេញមាត់ បើកចំហដូច្នេះហើយថា បច្ចុប្បន្ននាង និងបុរសជនជាតិអង់គ្លេស ដែលមានឈ្មោះថា James Palumbo វ័យ ៥៤ឆ្នាំ កំពុងតែមានការយល់ចិត្តគ្នាទៅវិញទៅមកយ៉ាងខ្លាំង។ ព្រោះបុរសម្នាក់នេះ គោរពតាមការសម្រេចចិត្តរបស់នាងគ្រប់យ៉ាង និងចាប់អារម្មណ៍រឿងដែលធ្វើឱ្យ Kwan មានក្តីសុខខ្លាំងជាងអ្វីៗទាំងអស់។

Kwan បន្តថា៖ «ពេលខ្ញុំធ្វើការងារធ្ងន់ៗ គាត់ (James Palumbo) ក៏ប្រាប់ខ្ញុំឱ្យទៅគេងសម្រាកច្រើនៗ ព្រោះបារម្ភ។ ពេលនិយាយគ្នាម្តងៗ ខ្ញុំ និងគាត់តែងតែខ្លាចចិត្តគ្នាបន្តិចៗរៀងៗខ្លួន ព្រោះអាយុឆ្ងាយគ្នាខ្លាំងពេក ប៉ុន្តែក៏នៅតែអាចនិយាយជាមួយគ្នាបានធម្មតា និងមានសេចក្តីសុខប្លែកម្យ៉ាង។ ពេលខ្លះខ្ញុំទទួលស្គាល់ថា មានអារម្មណ៍នឹកគាត់ ចង់ឱ្យគាត់មករករាល់ថ្ងៃ និងមានអារម្មណ៍រីករាយគ្រប់ពេលវេលា ពេលដែលបាននៅក្បែរគាត់។ តែពេលនេះខ្ញុំសូមហៅគាត់ថាជា បងប្រុសល្អម្នាក់សិន មិនទាន់ហៅថាជាសង្សារទេ ព្រោះទៅថ្ងៃអនាគតមានរឿងអ្វីកើតឡើងខ្លះនោះ គ្មាននរណាអាចមើលឃើញបានឡើយ»

ឮដំណឹងបែបនេះ ធ្វើឱ្យអ្នកគាំទ្រ Kwan មួយចំនួនមានភាពត្រេកអរ និងអាណិតនាងខ្លះដែរ ដែលជ្រើសយកមនុស្សចំណាស់ឪពុកមកធ្វើជាគូគ្រង។ 

តែទោះបីជាយ៉ាងណា ក៏សូមជូនពរឱ្យនាងជួបស្នេហ៍ពិត សមតាមបំណងដូចគូផ្សេងទៀត និងរស់នៅដោយមានសេចក្តីសុខ ជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ទៅថ្ងៃខាងមុខ៕

Kwan និងលោក James Palumbo
លោក James Palumbo ជនជាតិអង់គ្លេស
លោក James Palumbo ជនជាតិអង់គ្លេស
គ្រួសារលោក James Palumbo
Kwan និងគ្រួសារលោក James Palumbo
តារាស្រី Kwan
តារាស្រី Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]