អង់គ្លេស៖ កាលពីម្សិលមិញ គ្រូបង្វឹកសញ្ជាតិបារាំង លោក Wenger បានប្រកាសចាកចេញពីក្រុមកាំភ្លើងធំ Arsenal នាពេលបញ្ចប់រដូវកាលនេះ ធើ្វឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

លោក Wenger

ក្នុងរយៈពេលជាង ២២ឆ្នាំ Wenger បានបន្សល់ទុកនូវពានរង្វាន់ជាង១០មកកាន់ក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ ដែលក្នុងនោះមានពានរង្វាន់មួយដ៏អស្ចារ្យ ពោលគឺគ្មានក្រុមណាក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់អង់គ្លេសអាចធើ្វបាននោះឡើយ។

ពានរង្វាន់ដ៏អស្ចារ្យដែល Wenger ដឹកនាំ Arsenal ឈ្នះនោះគឺជាពានរង្វាន់លីកកំពូលអង់គ្លេស Premier League ក្នុងរដូវកាល ២០០៣-២០០៤ ដោយ Arsenal មិនស្គាល់ពាក្យថាចាញ់សោះក្នុងរដូវកាលនោះ ពោលគឺលេង ៣៨ដង ឈ្នះ២៦ និងស្មើ១២ ដែលគ្មានក្រុមណាអាចធើ្វបានឡើយក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់អង់គ្លេស៕  

ពាន Premier League ដែល Arsenal ឈ្នះ
Arsenal លើកពានលីករដូវកាល ២០០៣-២០០៤
លោក Wenger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]