ភ្នំពេញ ៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងស្រី សូស វីហ្សា ដោយនាងបានរៀបចំកម្មវីធីខួបកំណើតរបស់ខ្លួន បែបលក្ខណៈសាមញ្ញមួយ ដោយមានការចូលរួមពីសំណាក់ ក្រុមគ្រួសារ និងមិត្តភក្កិជិតស្និទ្ធរបស់នាងតែប៉ុណ្ណោះ។

យ៉ាងណាមិញឆ្នាំនេះ សូស វីហ្សា ហាក់មានភាពសប្បាយរីករាយជាងឆ្នាំមុនៗ ព្រោះថាឆ្នាំនេះ កញ្ញាទទួលបានការ Surprise នំកំណើត បាច់ផ្កា និងកាដូជាច្រើន ។

ទោះបីជា តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស រូបនេះ មិនបានរៀបចំកម្មវិធីធំដុំ ដូចសិល្បៈករដទៃទៀតមែន ប៉ុន្តែសង្កេតឃើញថា កម្មវិធីនេះពោរពេញទៅដោយ ភាពសប្បាយរីករាយ និងភាពកក់ក្ដៅពីក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងជាខ្លាំង។

ទន្ទឹមនឹងភាពសប្បាយរីករាយ នៅក្នុងថ្ងៃខួបកំណើតនេះ កញ្ញា សួស វីហ្សា ក៏មិនភ្លេចអរគុណដល់អ្នកមានគុណទាំងពីរ របស់នាងដែរ ដោយកញ្ញាបានលើកឡើងថា៖

«ជំរាបសួរចាស៎ បងប្អូនពូមីងទាំងអស់គ្នា ថ្ងៃនេះគឺថ្ងៃទី២០ ខែ០៤ ឆ្នាំ២០១៨ ត្រូវជាថ្ងៃកំណើតរបស់ខ្ញុំ ជាដំបូងខ្ញុំសូមគោរពដឹងគុណ ដល់លោកប៉ានឹងអ្នកម៉ាក់របស់ខ្ញុំ ដែលលោកទាំងពីរបានផ្តល់កំណើតដល់កូន អោយកូនកើតមកបានឃើញពិភពលោកដ៍ស្រស់ស្អាតនេះ ហើយលោកទាំងពីរបានចិញ្ចឹមបីបាច់ថែរក្សាកូនៗ បានយ៉ាងល្អតាំងពីតូចរហូតដល់ធំ បើគ្មានលោកទាំងពីរទេ កូនក៍គ្មានថ្ងៃនេះដែរ កូនៗសូមសន្យាថា កូននឹងតបស្នងសងគុណ បីបាច់មើលថែរក្សាលោកទាំងពីរវិញអោយល្អបំផុត។ ជាចុងក្រោយ នាងខ្ញុំសូមថ្លែងអំណរគុណ ដល់ពូមីងបងប្អូនក្នុង Facebook ទាំងអស់ ដែលបានខមមិន នឹងផ្ញើសារមកជូនពរខ្ញុំក្នុងថ្ងៃកំណើតរបស់ខ្ញុំនេះ ហើយក៏សូមអរគុណដល់បងប្អូន នឹងមិត្តភក្តិរបស់ខ្ញុំ ដែលបានរៀបចំកម្មវិធីខួបកំណើតជូននាងខ្ញុំជាបន្តបន្ទាប់ សូមទេវត្តាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាបងប្អូនពូមីងទាំងអស់គ្នា រួមទាំងគ្រួសាររបស់ខ្ញុំ សូមអោយជួបតែសេចក្តីសុខសំណាងល្អ នឹងមានសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នា ២០.0៤.១៨ my birthday» ៕ 

សួស វីហ្សា 
សួស វីហ្សា និង ម្តាយ
សួស វីហ្សា និង មិត្តភក្តិ
សួស វីហ្សា និង ក្រុមគ្រួសារ
សួស វីហ្សា និង ក្រុមគ្រួសារ
សួស វីហ្សា មិត្តភក្តិ និង ក្រុមគ្រួសារ
នំកំណើត និង កាដូផ្សេងៗ
កាដូ
នំកំណើត
សួស​ វីហ្សា
សួស វីហ្សា និង មិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា