(ភ្នំពេញ)៖ ទោះបីជាទទួលបានកូនប្រុស២ ទៅហើយក្ដី ប៉ុន្តែពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ នៅតែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ជាពិសេសគេមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ទៅលើជីវិតឯកជន ខណៈបច្ចុប្បន្ន លោក សាងគ្រួសារ ពោរពេញទៅដោយក្ដីរីករាយ និងសុភមង្គល។ ថ្មីៗនេះ ភរិយារបស់លោក បានត្អូញត្អែរបង្ហាញពីអារម្មណ៍ពិត ក្នុងនាមជាអ្នកម្ដាយ ត្រូវជួបបញ្ហា និងការប្រឈមផ្សេង ដែលសារទាំងនេះ ចាក់ដោតអារម្មណ៍មហាជន ជាខ្លាំង។

ជាការពិតណាស់ ការសាងគ្រួសារមួយ ដែលពោរពេញទៅដោយសុភមង្គល មានក្ដីសុខ រីករាយមិនមែនជាការងារយស្រួល នោះឡើយ ជាពិសេសប្ដីប្រពន្ធគ្រប់រូប ត្រូវមានទំនួលខុសត្រូវខ្ពស់ ចិញ្ចឹមបីបាច់ថែរក្សាកូនៗ ឲ្យបានធំធាត់ និង មានសុខភាពល្អ ពោលគឺត្រូវរ៉ាប់រងបន្ទុកគ្រប់បែបយ៉ាង។ មិនខុសគ្នាប៉ុន្មាន ចំពោះពិធីករ ជា វណ្ណារិទ្ធ និងភរិយា តែងតែបង្ហាញពីជីវិតឯកជន របស់ខ្លួនឲ្យមហាជន បានដឹងជាហូរហែមក។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ភរិយា របស់លោក ជា វណ្ណារិទ្ធ បានត្អូញត្អែរ នៅលើបណ្ដាញហ្វេសប៊ុកថា «ខ្ញុំក្លាយជាម្តាយលើកទី២ នាអាយុ២៨ឆ្នាំ កូនលើកទី២នេះ ឆ្លងកាត់ការចាញ់រហូតដល់៩ខែ ពេលដែលខ្ញុំវះហើយគឺឈឺខ្លាំង មិនដូចកូនទី១ទេ ព្រោះកូនមុនមិនសូវហត់នឿយដូចលើកនេះ ខ្ញុំស្ទើរតែមិនដឹងថាបីគាត់អោយម៊ឹមដោះយ៉ាងណា ប្រហែលជាត្រូវបូមដាក់ដប ដូចកូនទីមួយ ប៉ុន្តែលើកនេះ ខ្ញុំក្លាយជាម្តាយដែល បំបៅកូនដោយទឹកដោះយ៉ាងពេញលេញ ខ្ញុំត្រូវបីគាត់ គេងអោប ដាក់លើភ្លៅ ឥលូវសូម្បីទឹកដោះនៅក្នុងដបក៏គាត់មិនចង់ម៊ឹមដែរ គាត់ទំលាប់ងើបមួយម៉ោងម្តង ខ្ញុំស្ទើរតែមិនបានផ្តេកខ្នង គឺត្រូវអង្គុយជាង១២ម៉ោង នៅពេលថ្ងៃ និងគេងភ្ញាក់ៗរៀងរាល់ម៉ោង»។

អ្នកម្ដាយកូនពីរខាងលើ បានបន្តទៀតថា «ទោះគាត់ប្រើដបនៅពេលយប់ សំខាន់គីឡូមិនស្រកលឿន ព្រោះត្រូវហូបអោយច្រើន ដើម្បីជីវជាតិដល់កូន ជីវិតពេលនេះគឺថាធ្វើម៉េចកុំអោយគាត់យំ ព្រោះកាចខ្លាំងណាស់ កាចរហូតគ្រាន់តែគាត់កំរើកក៏ភ័យដែរ ប៉ុន្តែភាពស្និទស្នាលគុណនឹងមួយពាន់ដង ស្រលាញ់គាត់ដូចមិនដែលបានស្រលាញ់អ្នកណាចឹងពីមុនមកទេ Chea Phiraekrith mommy save all the moments with u, more than love»។

គួរបញ្ជាក់ថា លោកប៉ាវ័យក្មេង ជា វណ្ណារិទ្ធ កំពុងមមាញឹកនឹងការងារសិល្បៈ ខណៈមុខរបរជំនួញ ក៏ដើរទៅមុខយ៉ាងរលូន ទន្ទឹមគ្នា។ មកទល់នឹងពេលនេះ លោកទទួលបានកូន២ រូប ដែលកូនទី១ មានឈ្មោះ ជា ប្រសិទ្ធិរិទ្ធហៅ អូន Fame និង កូនទី២ មានឈ្មោះ ជា ភិរក្សរិទ្ធ ហៅអូន Fair៕

កូនលោក ជា វណ្ណារិទ្ធ
កូនលោក ជា វណ្ណារិទ្ធ
កូនលោក ជា វណ្ណារិទ្ធ
កូនលោក ជា វណ្ណារិទ្ធ
កូនលោក ជា វណ្ណារិទ្ធ និងភរិយា
កូនៗលោក ជា វណ្ណារិទ្ធ និងភរិយា
កូនលោក ជា វណ្ណារិទ្ធ
កូនលោក ជា វណ្ណារិទ្ធ
កូនៗលោក ជា វណ្ណារិទ្ធ
កូនលោក ជា វណ្ណារិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ