ឡាវ៖ សហព័ន្ធបាល់ទាត់របស់ប្រទេសឡាវត្រូវបាន FIFA ពិន័យជាង៧សែមដុល្លារអាមេរិក ដោយសារតែការដោះដូរកីឡាករខុសច្បាប់។

កាលពីថ្ងៃទី១៩ខែមេសាកន្លងទៅ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញរបាយការណ៍រកឃើញថា ក្រុម Champasak United របស់ឡាវបានទិញដូរកីឡាករខុសច្បាប់ ហើយសម្រេចចិត្តពិន័យសហព័ន្ធបាល់ទាត់ឡាវ ជាង៥០ម៉ឺនផោន (ស្មើនឹង ៧១ម៉ឺនដុល្លារ)។

ព័ត៌មាននេះត្រូវបានលេចឡើងក្រោយពីអ្នកជំនាញរបស់សហព័ន្ធបាល់ទាត់ពិភពលោក បានរកឃើញថា ក្រុម Champasak United បាននាំយកកីឡាករពីទ្វីបអាហ្វ្រិក ដោយខុសច្បាប់។ 

បើតាមមាត្រាទី១៩របស់ FIFA បានចែងថា ក្លិបនៅក្រៅស្រុកមិនអាចទិញកីឡាករដែលមានអាយុក្រោម១៨ឆ្នាំបានទេ ប៉ុន្តែគេរកឃើញថា ឡាវបាននាំកីឡាករ២៣នាក់ដែលមិនទាន់គ្រប់អាយុ ដោយកីឡាករខ្លះមានអាយុត្រឹម ១៤ឆ្នាំប៉ុណ្ណោះ។

មិនត្រឹមតែឡាវបានជួញដូរកីឡាករមិនទាន់គ្រប់អាយុទេ ពួកគេត្រូវបានគេរកឃើញថា ការរស់នៅរបស់ពួកគេមានស្ថានភាពអាក្រក់មែនទែន ដោយកីឡាករទាំងនោះត្រូវឲ្យរស់នៅនិងដេកក្នុងបន្ទប់តែមួយ គ្មានគ្រែឬខ្នើយសមរម្យនោះទេ សូម្បីតែអាហារក៏ត្រូវចែកគ្នាហូបដែរ។ 

គួរបញ្ជាក់ថា ក្រៅពីប្រទេសឡាវ សហព័ន្ធ FIFA ក៏ពិន័យក្រុមមួយចំនួនទៀតដែលធ្វើការជួញដូរកីឡាករខុសច្បាប់ដែរ ហើយក្រុមទាំងនោះរួមមាន ក្រុម Sporting CP, Rayo Vallecano, Celta De Vigo និងក្រុម Benfica ផងដែរ៕

កីឡាកររបស់ក្រុម Benfica និង Sporting CP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]