ម៉ាឡេស៊ី៖ ខែ្សប្រយុទ្ធស្លាប ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនពេញ ៩០នាទី ជួយក្រុម Pahang លត់ក្រុមគូប្រជែង Johor Darul Ta’zim ដោយលទ្ធផល ៣-០ ក្នុងជើងទី២ ពានរង្វាន់ FA Cup របស់ប្រទេសម៉ាឡេស៊ី។

កាលពីជើងទី១ ក្នុងទឹកដីក្រុម Pahang ក្រុមទាំង២ មិនអាចទម្លុះសំណាញ់ទីគ្នាបានឡើយ ទោះធើ្វការសម្រុកគ្នាទៅវិញទៅមកក៏ដោយ។ ដោយឡែកសម្រាប់ការប្រកួតជើងទី២ កាលពីម្សិលមិញវិញ ក្រុមរបស់ វឌ្ឍនាកា ហាក់មានទម្រង់លេងល្អជាងក្រុមម្ចាស់ផ្ទះ ដោយអាចរកគ្រាប់បាល់ក្រៅដីដល់ទៅ ៣គ្រាប់ ធើ្វបានដោយកីឡាករ Patrick ទាំង៣ ពោលគឺក្នុងនាទីទី៨,៥៩ និង ៧៧៕

បន្ទាប់ពីប្រកួតនេះ ក្រុម Pahang នឹងមានភារកិច្ចទទួលក្រុម Melaka United វិញម្ដងក្នុងលីគកំពូលម៉ាឡេស៊ី នាថ្ងៃទី២៨ខែមេសាឆ្នាំ២០១៨ខាងមុខនេះ៕ 

Johor 0-3 Pahang
Johor 0-3 Pahang
Johor 0-3 Pahang
Johor 0-3 Pahang
Johor 0-3 Pahang
Johor 0-3 Pahang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]