តារាសម្តែងដ៏មានប្រជាប្រិយភាពរបស់ប៉ុស្តិ៍លេខ៣ថៃនាង Pat គឺជាតារាដែលទទួលបានភាពជោគជ័យ​ខ្លាំងបើទោះបីជានាងទើបតែប្រឡូកក្នុងវិស័យសិល្បៈក្តី។

តារាដែលអាចសម្តែងបានច្រើនទម្រង់រូបនេះ នឹងក្លាយជាអ្នកជំនាញស៊ើបអង្កេតខ្ទើយក្នុងខ្សែភាពយន្តភាគថៃថ្មីរបស់ភីអិនអិនគឺរឿង «បេសកកម្មភេទទីបី»។

ខ្សែភាពយន្តនេះគឺជាប្រភេទរឿងមនោសញ្ចេតនា លាយឡំនិងភាពកំប្លុកកំ​ប្លែងបង្កើតបានជាសាច់រឿងសើចតាំងពីដើមដល់ចប់។

ក្នុងរឿង «បេសកកម្មភេទទីបី» Pat ចាប់ដៃគូសម្តែងជាមួយ Boy ដោយតម្រូវអោយPat (Phornnangfah) ដើរតួជាអ្នកស៊ើបអង្កេតខ្ទើយ ដោយសារតែនាងធ្លាប់មានបទពិសោធន៍បរាជ័យរឿងស្នេហាជាច្រើនលើកព្រោះតែសង្សាររបស់នាងសុទ្ធតែជាបុរសភេទទី៣។ រហូតដល់ស្នេហាទីបួនរបស់នាងក៏ជាបុរសស្រឡាញ់ភេទដូចគ្នា ហើយបុរសដែលស្រឡាញ់សង្សារនាងគឺជាប្រធានក្រុមហ៊ុនដែលនាងធ្វើការ។ បន្ទាប់ពីមានជម្លោះកើតឡើងជាមួយប្រធានរបស់នាងទើបធ្វើអោយនាងសម្រេចចិត្តឈប់ធ្វើការ ហើយក៏ដើរដាក់ពាក្យធ្វើការនៅកន្លែងផ្សេងជាច្រើនទៀត​ ប៉ុន្តែមិនមានក្រុមហ៊ុនណាហ៊ានទទួលនាងធ្វើការទេ ក៏ព្រោះតែប្រធានរបស់នាងបានប្រកាសថានាងលាឈប់ពីកន្លែងធ្វើការដោយសារតែនាងលួចលុយក្រុមហ៊ុន និងត្រូវបានក្រុមហ៊ុនបណ្តេញចេញ។ ភាពទាល់ច្រកនេះ ទើបធ្វើអោយនាងសម្រេចចិត្តបើកក្រុមហ៊ុនស៊ើបអង្កេតខ្ទើយ ដែលមានឈ្មោះថា G-Scan ដោយមានការសហការគ្នាពីមិត្តភ័ក្តិ

របស់នាងពីរនាក់ទៀត។ កាងារដំបូងដែល Nangfah បានទទួលគឺស៊ើបការពីក្រុមចម្រៀងដ៏ល្បី Blue Prince ដើម្បីស្វែងរកថាតើក្រុម Blue Prince គឺជាខ្ទើយឬអត់។ អំឡុងពេលប្រតិបត្តិការណ៍ស្វែងរកខ្ទើយនេះដែរ Nangfah ក៏បានជួបជាមួយ Patee​ (Boy)ជា Producer របស់ក្រុមចម្រៀង Blue Prince និងបានមានទំនាស់ជាមួយគ្នា ដោយសារតែ Nangfa ព្យាយាមចូលទៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ Blue Prince ហើយក៏ត្រូវបាន Pateeចាប់បានតែម្តង។

«បេសកកម្មភេទទីបី» នឹងត្រូវចាក់បញ្ចាំងជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ ​រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២:០០-១៣:០០ថ្ងៃត្រង់៕

សូមទស្សនាឈុតខ្លីខាងក្រោម៖​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]