ថៃ៖ ក្រោយពីទើបនឹងវិលត្រឡប់មកពីប្រទេសកូរ៉េវិញភ្លាម តារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃ កញ្ញា Preem Ranida ក៏បានបង្ហោះរូបចុងក្រោយបង្អស់ ជាមួយនឹងម្តាយនិងប្អូនប្រុសរបស់នាង ព្រមជាមួយនឹងអត្ថន័យសារសរសេរថា «ពេលវេលាជួបជុំគ្រួសារ ខ្ញុំបានត្រឡប់មកវិញហើយ»។

ប៉ុន្តែមិនថាយ៉ាងណា តាមរយៈរូបថតមួយសន្លឹកខាងក្រោមនេះ អ្នកគាំទ្របានសង្កេតឃើញថា ទម្រង់មុខរបស់តួឯកស្រីក្នុងរឿង«ចុងភៅកំពូលស្នេហ៍» រូបនេះមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់។

រូបថតចុងក្រោយបង្អស់របស់ Preem

ដោយក្នុងនោះ មានមនុស្សមួយចំនួនបានសួរទៅកាន់កញ្ញា Preem ថា « មើលទៅមុខនាងដូចជាផ្លាស់ប្តូរ តើនាងវះកាត់កែសម្ផស្សមែនទេ?»។ រីឯអ្នកខ្លះទៀត «មុខរបស់នាងមើលទៅប្តូរច្រើនណាស់ ខ្ញុំមើលអត់ចង់ស្គាល់» បន្ថែមពីនេះ «មើលទៅនាងដូចជាវះកាត់កែច្រមុះ ពីព្រោះច្រមុះរបស់នាងពីមុនគឺធំជាងនេះ» ចំណែកឯអ្នកខ្លះទៀតក៏បាននិយាយថា «ហេតុអ្វីបានជាមុខរបស់នាងហើមម៉្លេះ?» ។

ទាក់ទងនឹងការផ្លាស់ប្តូរទម្រង់មុខនេះផងដែរ កញ្ញា Preem Ranida នៅមិនទាន់បានធ្វើការបញ្ជាក់នៅឡើយទេទៅកាន់អ្នកគាំទ្រ ប៉ុន្តែសង្ឃឹមថា នាងនឹងស្រាយមន្ទិលសង្ស័យទាំងនេះនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕   

រូបថតចុងក្រោយបង្អស់របស់ Preem
រូបពីមុនរបស់ Preem
រូបពីមុនរបស់ Preem
រូបពីមុនរបស់ Preem

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]