ស៊កដានី៖  សណ្ឋាគារ និងកន្លែងបោះជុំរុំមួយនៅតំបន់វាលខ្សាច់ Wadi Rum ដ៏ធំល្វឹងល្វើយនៃប្រទេសស៊កដានី ទើបតែដាក់ឲ្យដំណើរការ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមកលេងមានអារម្មណ៍ថា ពួកគេដូចជាបានមកលេងនៅលើភពអង្គារ៍យ៉ាងអីចឹងដែរ។ 

លោក Sultan Al-Nawafleh ប្រធាននាយកប្រតិបត្តិ និងជាម្ចាស់របស់ជំរុំនេះបាននិយាយថា៖  "នៅពេលយើងចាប់ផ្តើមរៀបចំការរចនាកន្លែងនេះ វាហាក់បីដូចជាឲ្យអ្នកទេសចរឃើញទេសភាពនៅជុំវិញវាលខ្សាច់ដ៏ធំនៅលើភពអង្គារ៍ដូចដែលយើងបានឃើញក្នុងរឿងអីចឹងដែរ។ យើងគិតថាកន្លែងបោះជុំរុះមួយនេះ អាចជំនួសឱ្យអ្នកទេសចរមិនចាំបាច់ធ្វើដំណើរទៅកាន់ភពព្រះអង្គារទៀតនោះទេ ប៉ុន្តែអ្នកអាចមកមើលវានៅ Wadi Rum បាន" ។

កន្លែងបោះតង់នៅ Wadi Rum

The Martian Dome  ជាកន្លែងតង់សម្រាប់ស្នាក់នៅ ដែលវាស្រដៀងទៅនឹងទីកន្លែងអវកាសដែលមានជញ្ជាំងកញ្ចក់​ដែរ។ វាអាចផ្តល់ជូនអ្នកទេសចរនូវទស្សនីយភាព និងទេសភាពជុំវិញវាលខ្សាច់ និងភ្នំបានយ៉ាងល្អ។

ម៉្យាងទៀត យើងក៏អាចមើលឃើញសម្រស់ផ្កាយបានយ៉ាងស្រស់ស្អាតនៅពេលរាត្រី ដែលវាពិតជាមានអារម្មណ៍ប្លែកខុសពីធម្មតា។  ការបោះតង់ជំរុំ Sun City នីមួយៗ លាតសន្ធឹងលើផ្ទៃដី ៤០ម៉ែត្រការ៉េ និងអាចគេងបានទៅដល់ ៤នាក់ដែលក្នុងនោះ វារួមមានបន្ទប់ទឹកមួយ រួមទាំងផ្កាឈូក ម៉ាស៊ីនត្រជាក់។ ចំណែកឯការស្នាក់នៅមួយយប់ រួមទាំងអាហារពេលព្រឹក និងអាហារពេលល្ងាចវិញ ត្រូវបានគេឲ្យដឹងថាវាមានតម្លៃប្រហែល ៣២០ដុល្លារ។

បច្ចុប្បន្ន Wadi Rum មានតង់ចំនួន ១៦២ ដែលភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមដាឌូប៊ីន ដែលជាក្រុមអំបូរអារ៉ាប់ដែលរស់នៅក្នុងវាលខ្សាច់នេះតែម្តង។ សម្រាប់តង់ពិសេស គឺវាមានតែចំនួន ៥ កន្លែងប៉ុណ្ណោះ ដែលត្រូវបានគេផ្តល់សេវាកម្មប្រៀបដូចជាសណ្ឋាគារយ៉ាងទំនើបអីចឹង។  ភ្ញៀវនៅក្នុងជំរុំអាចចូលរួមសកម្មភាពជាច្រើនរួមមានការជិះសេះអារ៉ាប់ និងការជិះអូដ្ឋ  ជិះឡាន  ជិះបាឡុង និងការឡើងភ្នំជាដើម។

ពួកគេក៏បាននិយាយថា៖  "សម្រាប់ការបើកកន្លែងកម្សាន្តនេះ វាជាប្រភពចំណូលថ្មីដែលអនុញ្ញាតឱ្យពួកគេរក្សាបាននូវប្រពៃណី និងតម្លៃវប្បធម៌របស់ពួកគេ ហើយនិងធ្វើឱ្យពួកគេមានមោទនភាពខ្លាំងណាស់”៕

ខាងក្រោមគឺជារូបភាព និង វីដេអូបង្ហាញពីការបោះតង់នៅ Wadi Rum ទាំងស្រុង៖ 

កន្លែងបោះតង់នៅ Wadi Rum
កន្លែងបោះតង់នៅ Wadi Rum
តង់សម្រាប់ស្នាក់នៅ
តង់សម្រាប់ស្នាក់នៅ
តង់សម្រាប់ស្នាក់នៅ
តង់សម្រាប់ស្នាក់នៅ
ការជិះអូដ្ឋ
ការជិះបាឡុង
ការឡើងភ្នំនៅ Wadi Rum
កន្លែងបោះតង់នៅ Wadi Rum នៅពេលយប់
កន្លែងបោះតង់នៅ Wadi Rum នៅពេលយប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]