បរទេស៖ បចេ្ចកវិទ្យាមនុស្សយន្តសព្វថ្ងៃនៅដំណើការ មិនទាន់ប្រក្រតីពេញលេញនៅឡើយទេ បើទោះបីជាវាកំពុងតែរីករាលដាលគ្រប់ទីកន្លែងក៏ដោយ។ បដិវត្តឧស្សាហកម្មទី៤ គឺកំពុងធ្វើឡើងដោយមនុស្សយន្ត ហើយវានឹងមានទំនួលខុសត្រូវក្នុងការចាត់ចែងបញ្ហាដូចជា សេដ្ឋកិច្ច សង្គម នយោបាយ និងការថែទាំសុខភាពសម្រាប់មនុស្សជាដើម។ នេះគឺដោយសារតែទីក្រុងជាច្រើនចេះតែមានមនុស្សច្រើនទៅៗដែលនាំឲ្យមនុស្សធម្មតាមិនអាចធ្វើការចាត់ចែងបានទៀតនោះទេ។

រូបតំណាង

អភិបាលកិច្ចគឺជាការធានា និងរក្សានូវដំណើរការយ៉ាងរលូនសម្រាប់អ្វីៗគ្រប់យ៉ាង រួមមានសេវាសាធារណៈ ចរាចរណ៍ និងសេវាកម្មដឹកជញ្ជូនជាដើម។ ការតំរង់ជួរវែងៗនៅក្នុងមន្ទីរពេទ្យ និងធនាគារគឺមានន័យថាការគ្រប់គ្រងមិនល្អ។ ការកកស្ទះចរាចរណ៍មានន័យថា ផ្លូវនិងប្រព័ន្ធចរាចរណ៍មិនទាន់ល្អគ្រប់គ្រាន់នៅឡើយ។ ដូចនេះហើយទើបទីក្រុងធំៗជុំវិញពិភពលោកជាច្រើនកំពុង រកដំណោះស្រាយសម្រាប់បញ្ហានេះ ដោយបំពាក់ទៅដោយមនុស្យយន្តនាៗសម្រាប់សម្រួលដល់ការរស់នៅរបស់ប្រជាជនគេ។

ខាងក្រោមជាឧទាហរណ៍នៃដំណោះស្រាយ ៣ផ្សេងៗគ្នា ដែលទីក្រុងតូក្យូ សិង្ហបុរី និងឌូបៃកំពុងតែអនុវត្ត៖

រូបតំណាង

តូក្យូ

បច្ចុប្បន្នទីក្រុងតូក្យូ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០២០ ហើយរដ្ឋាភិបាលជប៉ុនក៏មានគម្រោងប្រើឱកាសនេះ ដើម្បីបង្ហាញពីបចេ្ចកវិទ្យាមនុស្សយន្តថ្មីៗរបស់គេផងដែរ។ ដូចនេះហើយទីក្រុងតូក្យូកំពុងប្រែក្លាយជា ទីពិសោធន៍ដ៏ធំមួយ។ 

គោលដៅចំបងនៃការបំពាក់បច្ចេកវិទ្យាមនុស្យយន្តរបស់ប្រទេសជប៉ុន គឺដើម្បីពង្រឹងសេដ្ឋកិច្ច វប្បធម៌ និងធ្វើការបង្ហាញទៅកាន់អន្តរជាតិ។ នៅក្នុងទស្សនវិស័យរបស់រដ្ឋាភិបាលសម្រាប់កីឡាអូឡាំពិកនេះរួមមាន មនុស្សយន្តតាក់ស៊ីដែលដឹកភ្ញៀវទេសចរជុំវិញទីក្រុង កៅអីរុញស្វ័យប្រវត្តិសម្រាប់ទទួលជនពិការ មនុស្សយន្តសម្រាប់ទទួលភ្ញៀវដែលអាចទទួលភ្ញៀវដោយនិយាយបាន ២០ភាសា និងជួយបកប្រែដើម្បីឲ្យភ្ញៀវទេសចរទាំងនោះដើម្បីឲ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយប្រជាជនជប៉ុនបាន។

រូបតំណាង
រូបតំណាង

សិង្ហបុរី

ចំណែកឯទីក្រុងសិង្ហបុរីវិញ គឺជាអ្វីដែលគេហៅថាទីក្រុងឆ្លាត។ រដ្ឋាភិបាលរបស់ប្រទេសនេះគឺកំពុងធ្វើការពិសោធន៍ជាមួយនឹងមនុស្សយន្តដែលអាចធ្វើការបានផ្សេងៗគ្នា។ រឿងដែលគេបានធ្វើមានដូចជា មនុស្សយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ និងឡានក្រុងគ្មានមនុស្សបើកជាដើម។

ស្របពេលដែលសណ្ឋាគាររបស់ប្រទេសនេះវិញ បំពាក់ទៅដោយមនុស្សយន្តដែលអាចសម្អាតបន្ទប់ និងដឹកជញ្ជូនអាហារជាដើម ហើយសម្រាប់ក្មេងៗវិញ គឺគេក៏កំពុងស្វែងរកវិធីដើម្បីពង្រឹកដល់ការរៀនសូត្រផងដែរ។ បន្ថែមពីនេះទៀត មនុស្សយន្តក៏កំពុងដើរតួកាន់តែសំខាន់ទៅៗក្នុងវិស័យសុខាភិបាល និងការថែទាំសង្គម នៅក្នុងប្រទេសសិង្ហបុរីនិងទូទាំងពិភពលោកផងដែរ។

ខាងក្រោមជាវីដេអូបង្ហាញពីមនុស្សយន្តជំនួយការអប់រំក្មេងៗរបស់សិង្ហបុរី៖

រូបតំណាង

ឌូបៃ

ទីក្រុង ឌូបៃនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាគំរូនៃទីក្រុងវៃឆ្លាតមួយដែរ។ ជំនួសឲ្យការប្រើប្រាស់មនុស្សយន្តសម្រាប់ជំនួយការដំណើរការនាៗ ទីក្រុង ឌូបៃកំពុងប្រើប្រាស់មនុស្សយន្តសម្រាប់សេវាកម្មសាធារណៈនានា ក្នុងគោលបំណងធ្វើវាឲ្យក្លាយជា «ទីក្រុងដែលមានក្ដីសុខជាងគេក្នុងលោក»។ ការពិសោធន៍ប្រើប្រាស់មនុស្សយន្តនៅទីក្រុង ឌូបៃនេះបញ្ជាក់ឲ្យឃើញពីការបំពេញសេវាកម្មសាធារណៈ ដឹកជញ្ជូន និងពិសេសនោះគឺ ឃ្លាំមើលប្រជាជនរបស់គេ។

រដ្ឋាភិបាលនៃប្រទេសនេះ ក៏កំពុងប្រកួតប្រជែងដើម្បីក្លាយជាអ្នកដឹកនាំក្នុងតំបន់ផងដែរ។ ហើយគេក៏បានធ្វើការសាកល្បងតាក់ស៊ីហោះរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយ កាលពី ខែកញ្ញា ឆ្នាំ ២០១៧ ដែរ ដើម្បីបង្ហាញថាគេជាអ្នកដឹកនាំពិភពអារ៉ាប់នៃភាពឆ្នៃប្រឌិតផ្សេងៗ។ គោលដៅរបស់ក្រុងឌូបៃ គឺដើម្បីឲ្យ ២៥%នៃការដឹកជញ្ជូនផ្សេងៗ នឹងធ្វើឡើងដោយមនុស្សយន្តស្វ័យប្រវត្តិឱ្យបាននៅត្រឹមឆ្នាំ ២០៣០។ 

គេក៏កំពុងធ្វើការពិសោធន៍ជាមួយនឹងមនុស្សយន្តប៉ូលិសរបស់ ក្រុមហ៊ុនមួយមកពីប្រទេស អេស្ប៉ាញផងដែរ។ បើសិនជាការពិសោធន៍នេះបានសម្រេច គេសង្ឃឹមថា ២៥% នៃកម្លាំងប៉ូលិសរបស់គេ នឹងជំនួសដោយមនុស្សយន្តបាននៅត្រឹមឆ្នាំ ២០៣០។

ខាងក្រោមជាការសាកល្បងតាក់ស៊ីហោះរ​បស់ទីក្រុង ឌូបៃ៖

ការបំពាក់មនុស្សយន្តនៃទីក្រុងទាំង ៣នេះ បានបង្ហាញថា បចេ្ចកវិទ្យាមនុស្សយន្តគឺជារឿងមួយ ដែលមនុស្សលោកត្រូវតែប្រកាន់យកដើម្បីឈានទៅដល់ការរស់នៅបែបអនាគតមួយបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]