ភ្នំពេញ៖ តារាប្រុសស្រីប្តីប្រពន្ធវ័យក្មេង លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនចាត់ទុកថា ជាគូស្វាមីភរិយាដ៏គួរឲ្យស្រលាញ់បំផុត អ្នកទាំងពីរតែងតែបង្ហាញពី ក្តីស្រលាញ់ និងភាពផ្អែមល្ហែមការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកគ្មានចន្លោះឡើយ រហូតធ្វើឲ្យមហាជនជាច្រើន លួចច្រណែននឹងជីវិតគូដែលពោរពេញ ទៅដោយសុភមង្គល របស់អ្នកទាំងពីរថែមទៀតផង។

គង់ ចាន់ស្រីមុំ និង គឹម សីហា

ដោយឡែក កាលពីថ្មីៗនេះ លោក គឹម សីហា ក៏បានធ្វើឲ្យភរិយាសំណព្វចិត្តព្រួយបារម្ភជាខ្លាំង រហូតធ្វើឲ្យតារាស្រី គង់ ចាន់ស្រីមុំ បានសារត្អូញចំពោះស្វាមីថា៖

«ស្ញេញស្ញាញណាស់ ....... ជំងឺចង់ ១០មុខហើយនៅសើចស្រស់ទៀតប្តី។ ឯងនេះគ្រាន់តែលឺម៉ាក់ប្រាប់ថាឈឺនេះផងឈឺនោះផងចង់ស្លុត ហើយគាត់គិតតែពីនិយាយថា បងអត់មានឈឺអីទេ ដល់ពេលអោយរៀបរាប់ជិត 10 មុខលោកអើយ តាមផ្លូវមកវិញដោយសុវត្ថិភាពប្តី ចាំជួបគ្នានៅផ្ទះ Seyha Kem»

ពិតជាSweetខ្លាំងមែនទែន បើទោះបីជាឃ្លាតគ្នាតែមួយភ្លែតក្តី ប៉ុន្តែប្តីប្រពន្ធមួយគូនេះ ក៏នៅតែបង្ហាញពីភាពយកចិត្តទុកដាក់ ព្រួយបារម្ភចំពោះគ្នាជានិច្ចតែម្តង៕

គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គឹម សីហា និង គង់ ចាន់ស្រីមុំ
គឹម សីហា និង គង់ ចាន់ស្រីមុំ
គឹម សីហា និង គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ