ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ឡូរ៉ា ម៉ម ដែលគ្រប់គ្នា ស្គាល់ច្បាស់ថា ជាកូនខ្មែរ សញ្ជាតិអាមេរិក បានបង្កើតស្នាដៃថ្មីជាច្រើន តាមរយៈការ លើកយកបទចាស់ៗ មកកែសម្រួលជាថ្មី ដើម្បីបម្រើអារម្មណ៍ទស្សនិកជន​ ពិសេសមិត្តៗយុវវ័យ។

យ៉ាងណាមិញ មួយរយៈក្រោយនេះដែរ វត្តមាន របស់កញ្ញារូបស្រស់ម្នាក់នេះ ហាក់ស្ងាត់បាត់មុខ មិនសូវចេញចម្រៀង ជាហេតុធ្វើឲ្យអ្នកគាំទ្រ នឹករលឹកនាងជាខ្លាំង។

ប៉ុន្តែ តារាចម្រៀង ដែលនិយមច្រៀងស្ទីលបរទេសកញ្ញា ឡូរ៉ា ម៉ម មិនបានធ្វើឲ្យ មហាជន ខកបំណងឡើយ ដោយថ្មីនេះៗនាងបានចេញចម្រៀងថ្មី មួយបទដែលមានចំណងជើងថា« រាំមិនឆ្អែតទេ»  ដែលច្រៀងរួមគ្នាជាមួយ ក្រុមក្មេងខ្មែរ ប្រុសអូន និង ឌីជេ  XTHY ផងដែរ។

អ្វីដែលកាន់តែពិសេសនោះ បទថ្មីមួយនេះ មិនត្រឹមតែ មានអត្ថន័យប្លែកខុសពីបទមុនៗនោះទេ សូម្បីតែសាច់ភ្លេងក៏ពិរោះ ឡូយមិនធម្មតាដែរ គ្រាន់តែឮ គឺចង់រាំតែម្ដង៕

ចង់ជ្រាបកាន់តែច្បាស់ ស្ដាប់ចម្រៀងថ្មីរបស់កញ្ញា ទំាងអស់គ្នា ៖

ឡូរ៉ាម៉ម
ឡូរ៉ាម៉ម
ឡូរ៉ាម៉ម
ឡូរ៉ាម៉ម
ឡូរ៉ាម៉ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡូរ៉ា ម៉ម