ស៊ុយអ៊ែត៖ កីឡាករ Karl-Johan Johnsson បានបង្ហើបពីការមិនពេញចិត្ដនូវគំនិតដែលខ្សែប្រយុទ្ធ Zlatan Ibrahimovic អាចនឹងត្រឡប់មកលេងឲ្យជម្រើសជាតិស៊ុយអែត វិញដោយសារតែមូលហេតុមួយចំនួន។

អ្នកចាំទីជម្រើសជាតិស៊ុយអែតរូបនេះបាននិយាយក្នុងបទសម្ភាសមួយថា លោកមិនពេញចិត្តនូវគំនិតដែលអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United  ចង់វិលត្រឡប់មកលេងឲ្យជម្រើសជាតិវិញទេ។ 

កីឡាករ Karl-Johan Johnsson

អ្នកចាំទីវ័យ២៨ឆ្នាំរូបនេះបានបន្តថា ក្រុមជម្រើសជាតិស៊ុយអែត បានកក់កៅអីទៅលេងនៅព្រឹត្តិការណ៍ World Cup ដោយមិនមានវត្តមានរបស់ Zlatan ដូច្នេះលោក ជឿជាក់ថា ជម្រើសជាតិរបស់ខ្លួននឹងនៅតែបន្តទម្រង់លេងដ៏ល្អរបស់ខ្លួនទោះគ្មានខ្សែប្រយុទ្ធរូបនោះក៏ដោយ។

កីឡាករ Karl Johnsson បានបន្តថា កាលពីអតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះនៅលេងក្នុងជម្រើសជាតិ គ្រប់ការលេងទាំងអស់ត្រូវឆ្លងកាត់តាមរូបគេសិន ដូច្នេះធ្វើឲ្យទម្រង់លេងរបស់ជម្រើសជាតិទាំងមូលមានការយឺតយ៉ាវនិងមិនមានប្រសិទ្ធភាពប៉ុន្មានទេ។

កីឡាករ Zlatan Ibrahimovich

ផ្ទុយទៅវិញ ក្រោយពីកីឡាករ Zlatan បានប្រកាសការចូលនិវត្តន៍ពីក្រុមជម្រើសជាតិ គេអាចសង្កេតឃើញថាក្រុមស៊ុយអ៊ែតមានទម្រង់លេងល្អជាងមុន ដោយសារតែឥឡូវនេះ ពួកគេលេងបាល់លក្ខណៈជាក្រុម ដោយលែងពឹងផ្អែកទៅលើកីឡាករតែម្នាក់ដូចមុនហើយ។

កីឡាករ Karl-Johan Johnsson

គួរបញ្ជាក់ផងដែរថា ជម្រើសជាតិស៊ុយអែត នឹងត្រូវធ្វើការធ្ងន់បន្តិចនៅក្នុងព្រឹត្តិការណ៍ World Cup ដោយសារតែក្រុមជម្រើសជាតិមួយនេះស្ថិតក្នុងពូល F ដែលមានប្រទេសខ្លាំងៗដូចជា ម៉ិចសិក, កូរ៉េខាងត្បូង ជើងឯកចាស់ អាល្លឺម៉ង់៕

ពូល F ក្នុងព្រឹត្តិការណ៍ World Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]