កំពត៖ បច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់កំពូលតារាសម្តែងពូកែលេងទឹកមុខក្រមិចក្រមើមអ្នកនាង សុខ សោម៉ាវត្តី បានជ្រាបចូលនៅក្នុងចិត្តទស្សនិកជន ស្ទើរតែគ្រប់ស្រទាប់ទៅហើយ។

ជាពិសេសនោះគឺ តាមរយៈការថតខ្សែភាពយន្តមួយរឿងចប់ ឱ្យតាមបណ្តាផលិតកម្មធំៗនានានៅក្នុងស្រុក តារាសម្តែងស្រីរូបនេះ ពិតជាទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។

ហើយបើងាកទៅមើលទៅលើរូបសម្រស់របសអ្នកនាង សុខ សោម៉ាវត្តី វិញក៏មិនអន់ដែរ ថ្វីត្បិតតែមានអាយុច្រើនបន្តិចមែន ប៉ុន្តែនាងជាមេម៉ាយចាយរាងណាស់ ពេលទៅណាម្តងៗ តែងតែមានបុរសៗតាមសម្លឹងសម្រស់មិនចង់ដាក់ភ្នែកនោះទេ។

ជាក់ស្តែងនៅថ្ងៃនេះ លើហ្វេសប៊ុករបស់ពិធីការិនី សុខ សោម៉ាវត្តី ក៏បានផុសរូបភាពរបស់ខ្លួនជាច្រើនសន្លឹក ពេលទៅចាយសម្រស់ជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត ជិះទូកលេងលំហែកម្សាន្តអារម្មណ៍ នៅក្នុងខេត្តកំពតដោយគ្មានភាពខ្វល់ខ្វាយនោះទេ។

ទន្ទឹមនឹងនេះ នាងក៏មិនភ្លេចលួចបញ្ចេញនូវសម្រស់ស៊ិចស៊ីរបស់ខ្លួនដែរ ទោះក្នុងសម្លៀកបំពាក់អាវយឺត ខោខ្លី តាមមែនសាមញ្ញៗធម្មតាក៏ដោយ នៅកណ្តាលទេសភាពធម្មជាតិខេត្តកំពតយ៉ាងត្រជាក់ចិត្ត៕

តោះទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖ 

សុខ សោម៉ាវត្តី ជិះទូកលេងនៅកំពត
សុខ សោម៉ាវត្តី ជិះទូកលេងនៅកំពត
សុខ សោម៉ាវត្តី ជិះទូកលេងនៅកំពត
សុខ សោម៉ាវត្តី ជិះទូលេងនៅកំពត
សុខ សោម៉ាវត្តី ជិះទូលេងនៅកំពត
សុខ សោម៉ាវត្តី ដើរលេងនៅកំពត
សុខ សោម៉ាវត្តី ដើរលេងនៅកំពត
សុខ សោម៉ាវត្តី ដើរលេងនៅកំពត
សុខ សោម៉ាវត្តី ដើរលេងនៅកំពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី