ភ្នំពេញ៖ តារាពហុជំនាញ ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ខាត់សុឃីម ចាប់តាំងពីក្លាយខ្លួនជាតួរអង្គសំខាន់នៅក្នុងរឿងដ៏កំពុងពេញនិយម «បិសាចគួរឲ្យស្រលាញ់» មក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់មានសន្ទុះគួរឲ្យកត់សម្គាល់។

ជាក់ស្តែង ទន្ទឹមប្រជាប្រិយភាពរបស់នាង កំពុងតែមានការគាំទ្រខ្លាំង អ្នកនាង ខាត់ សុឃីម កាលពីថ្មីៗនេះ បានធ្វើរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលលើឆាកតន្ត្រី ដោយរូបនាងបានដឹកដៃកូនប្រុសស្រីទាំង២របស់ខ្លួន ឡើងលើឆាករាំជាមួយនាង។

យ៉ាងណាមិញ នេះគឺជាលើកទី១ហើយ ដែលអ្នកគាំទ្រឃើញតារាចាស់វស្សារូបនេះ ដឹកដៃកូនៗរបស់ខ្លួនទាំង២ឡើងលើឆាកតន្ត្រីជាមួយបែបនេះ។ ម៉្យាងវិញទៀត បើតាមការសង្កេតរបស់អ្នកគាំទ្របានឲ្យដឹងថា ដុងខាងសិល្បៈរបស់កូនៗរបស់នាង ពិតជាមិនធម្មតាមិនចាញ់ម្តាយប៉ុន្មាននោះទេ៕

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ 

ខាត់ សុឃីម និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម