បរទេស៖ ឥឡូវនេះប្រព័ន្ធការពារសុវត្ថិភាពផ្ទះ គឺពិតជាទំនើបមែនទែន ដោយគ្រាន់តែដំឡើងកាមេរ៉ានៅជុំវិញផ្ទះ យើងក៏អាចដឹងពីស្ថានភាពផ្ទះរបស់យើងបានគ្រប់ពេលតាមរយៈស្មាតហ្វូនដែលភ្ជាប់មកជាមួយ ទោះបីជាយើងនៅកន្លែងណាក៏ដោយ។

យ៉ាងណាមិញក៏មានក្រុមហ៊ុន Anker Innovations បានបង្កើតនូវ កាមេរ៉ាសុវត្ថិភាពដ៏ពិសេសមួយដែលគេហៅថា “Eufy” ដែលវាមានលក្ខណៈខុសពីកាមេរ៉ាដទៃត្រង់ថា កាមេរ៉ានេះមិនចាំបាច់ប្រើប្រាស់អគ្គិសនី ហើយមានខ្សែតភ្ជាប់រញ៉េរញៃច្រើននោះទេ ពោលគឺវាជាកាមេរ៉ាសុវត្ថិភាពឥតខ្សែ ធន់នឹងកម្តៅ និងទឹកភ្លៀង ហើយអ្វីដែលអស្ចារ្យនោះ គឺវាអាចដំណើរការបានរយៈពេលដល់ទៅមួយឆ្នាំពេញឯណោះ នៅរាល់ពេលយើងបញ្ចូលថ្មវាឲ្យពេញម្តង។ 

រូបភាពកាមេរ៉ា Eufy

ថ្មរបស់វាមានទំហំ ១៣ ៤០០ មីលីអំពែរបស់ក្រុមហ៊ុន EverCam ដែលត្រូវបានគេអះអាងថា ល្អប្រើប្រាស់សម្រាប់រយៈពេល ៣៦៥ថ្ងៃ ឬរយៈពេល ៣ឆ្នាំ ហើយអាចសាកថ្មបានលឿនដោយសារបច្ចេកវិទ្យា Qualcomm QuickCharge 3.0 ដែលអនុញ្ញាតឱ្យថ្មរបស់វាសាកបានពេញដោយចំណាយពេលត្រឹម ៣ម៉ោងប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត កាមេរ៉ាសុវត្ថិភាពបញ្ជូនទិន្នន័យទាំងអស់ទៅកាន់ HomeBase ដែលជាកន្លែងផ្ទុកទិន្នន័យដោយប្រើ Wi-Fi ដែលមានថ្មទំហំ ៥២០០មីលីអំពែ ដូច្នេះវាអាចបន្តដំណើរការទទួលទិន្នន័យពីកាមេរ៉ាបានរហូតដល់មួយសប្ដាហ៍ ទោះមានករណីដាច់ចរន្តអគ្គិសនីក៏ដោយ។

យ៉ាងណាមិញ វាក៏បានភ្ជាប់មកជាមួយនូវមេម៉ូរីកាតទំហំ ១៦GB microSD (អាចត្រូវបានពង្រីករហូតដល់ទៅ ១២៨GB) បានទៀតផង។

ខាងក្រោមនេះជារូបភាពកាមេរ៉ា Eufy៖​

រូបភាពកាមេរ៉ា Eufy
រូបភាពកាមេរ៉ា Eufy
រូបភាពកាមេរ៉ា Eufy
រូបភាពកាមេរ៉ា Eufy
រូបភាពកាមេរ៉ា Eufy

នាយកប្រតិបត្តិរបស់ Anker លោក Steven Yang បានលើកឡើងថា៖ “ នៅពេលដែលយើងចាប់ផ្តើមធ្វើគម្រោងនេះ យើងចង់ដោះស្រាយបញ្ហាទាំងអស់ជាមួយនឹងកាមេរ៉ាសុវត្ថិភាពថាតើ បើសិនជាមានការដាច់ភ្លើង តើកាមេរ៉ាទាំងនោះអាចដំណើរការបានទៀត ដូចនឹងកាមេរ៉ាឥតខ្សែរបស់យើងដែរទេ ហើយអាចប្រើដោយការសាកថ្មតែម្តងបានឬអត់ ម៉្យាងទៀត យើងក៏ចង់សន្សំថវិកា ឲ្យអ្នកប្រើប្រាស់ដោយមិនគិតថ្លៃទៅលើក្នុងការដំឡើងតាមគេហដ្ឋានផងដែរ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]