អេស៉្បាញ៖ កីឡាករចំណូលថ្មី Philippe Coutinho បានប្តេជ្ញាចិត្តថានឹងជួយក្រុម Barcelona ឲ្យឈ្នះពាន Copa Del Rey ឲ្យបាននៅចុងសប្តាហ៍នេះ។

ខ្សែបម្រើសញ្ជាតិបេ្រស៊ីលរូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា ខ្លួនផ្លាស់ប្តូរក្លិបមកកាន់ទឹកដី Camp Nou នេះគឺចង់មកឈ្នះពានឲ្យបានច្រើនតាមតែអាចធ្វើបាន។ 

Coutinho កាលនៅក្រុម Liverpool

អតីតកីឡាកររបស់ក្រុម Liverpool បានបន្តថា រូបគេទទួលស្គាល់ថា ខ្លួនមិនទាន់មានទម្រង់លេងល្អនៅឡើយទេ បន្ទាប់ពីផ្លាស់ប្តូរក្លិបមកកាន់ Barcelona តាំងពីខែមករាមក ប៉ុន្តែរូបគេនឹងខំប្រឹងប្រែងតស៊ូឈ្នះពាន Copa Del Rey ឲ្យខាងតែបាន ដើម្បីធ្វើឲ្យអ្នករិះគន់រូបគេមានការភ្លឺភ្នែកតែម្តង។

យ៉ាងណាមិញ កីឡាករវ័យ២៥ឆ្នាំរូបនេះក៏បានជម្រុញឲ្យមិត្តរួមក្រុមរបស់ខ្លួនខំប្រឹងឡើងវិញដែរ ក្រោយពីក្រុម Barcelona បានត្រឹមតែស្មើជាមួយក្រុម Celta De Vigo កាលពីពីរថ្ងៃមុន។ 

កីឡាករ Philippe Coutinho

គួរឲ្យដឹងផងដែរថា ក្រុម Barcelona នឹងត្រូវជួបក្រុម Sevilla នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa Del Rey នៅវេលាម៉ោង២:៣០ ទៀបភ្លឺ ដែលត្រូវជាថ្ងៃអាទិត្យខាងមុខនេះ៕

ការប្រកួតរវាង Barcelona និង Sevilla កាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]