អង់គ្លេស៖ លោក Paul Scholes បានប្រាប់ទៅកាន់គ្រូបង្វឹករបស់ក្រុម Manchester United ថាគួរតែកុំដាក់កីឡាករម្នាក់ឲ្យជាប់ជម្រើសដំបូង បើចង់ឈ្នះ Spur នៅថ្ងៃស្អែកនេះ។

កីឡាករដែល Scholes បានរិះគន់គឺខ្សែប្យុទ្ធ Alexis Sanchez។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal រូបនោះបកំពុងមានទម្រង់លេងធ្លាក់ចុះជាខ្លាំង តាំងពីផ្លាស់ប្តូរក្លិបមកកាន់ Manchester United។ 

កីឡាករ Alexis Sanchez
លោក Scholes និង​ លោក Mourinho

អតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម បានរិះគន់ទៅកាន់កីឡាករជម្រើសជាតិឈីលីថា រូបគេបានធ្លាក់ទម្រង់លេងជាខ្លាំង ធ្វើឲ្យក្រុមទាំងមូលក៏ធ្លាក់ជើងតាមគេដែរ។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបន្តថា លោក Mourinho គួរតែពិចារណាដាក់កីឡាករដែលមានទម្រង់លេងល្អដូចជាកីឡាករ Marcus Rashford និង Anthony Martial មកជំនួស Sanchez វិញ ព្រោះការប្រកួតជាមួយ Spur ជាការប្រកួតដ៏ធំមួយ ហើយវាក៏ជាក្តីសង្ឃឹមចុងក្រោយដែរ ដែលអាចធ្វើឲ្យក្រុម Manchester United មានពានលើកនឹងគេក្នុងឆ្នាំនេះ។  

កីឡាករ Marcus Rashford និងកីឡាករ Anthony Martial

គួរបញ្ជាក់ថា ក្រុម Manchester United នឹងត្រូវជួបប្រកួតជាមួយក្រុម Tottenham Hotspur នៅថ្ងៃទី២១ខែមេសា ពោលគឺយប់ថ្ងៃស្អែកនេះតែម្តង៕

ការប្រកួតរវាង Man Utd និង Spur កាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]