ខេត្ត​កំពង់ឆ្នាំង ៖ ​បុរស​ម្នាក់​​ដោយ​សារ​តែ​ប្រពន្ធ​​ឃ្លាត​ទៅ​​ឆ្ងាយ​ធ្វើ​​​ជា​កម្ម​ករ​សំណង់​​អស់​រយៈ​​​​ពេល​​ជា​យូរ​ខែ​ថ្ងៃ​ ហើយ​បាន​ទូរស័ព្ទ​​ឱ្យ​​នាង​ត្រឡប់​មក​ផ្ទះវិញ​ តែ​នាង​ពុំព្រម​មក​តាម​​អង្វរ​ក៏​​ដាច់​ចិត្ត​ផឹក​ថ្នាំ​បំពុល​កណ្តុរ​​លាយ​ជា​មួយ​ស្រា​ ប​ណ្តាល​ឱ្យ​ស្លាប់​ ខណៈ​​បញ្ជូន​​ដល់​​មន្ទីរ​​​ពេទ្យ ហើយ​​គ្រូពេទ្យ​​ជួយ​សង្គ្រោះ​អស់​លទ្ធ​ភាព។ ​ ហេតុ​ការណ៍​​នេះ​បាន​​កើត​ឡើង កាល​ពី​​វេ​លា​ម៉ោង​​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ​មីនា នៅ​​លំនៅ​ឋានរ​បស់​បុរស​រងគ្រោះ​​ ស្ថិត​នៅភូមិ​ចំការ​​តាម៉ៅ ​ស្រុក​រលា​ប្អៀរ ​។

បើ​​តាម​ការ​រៀប​រាប់​រ​បស់​ប្អូន​ស្រី​​បង្កើត​​​ជនគិត​ខ្លី​​រូប​នេះ​បាន​បញ្ជាក់ថា ​បង​ប្រុស​នាង​​មាន​ឈ្មោះ​​ហ៊ន សុភា អាយុ​​៣២​ឆ្នាំ មាន​ប្រពន្ធឈ្មោះ​​ផាន សុឃីម អាយុ​៣០​ឆ្នាំ ​ពីរនាក់​ប្តីប្រពន្ធ​មាន​កូន​ប្រុស​មួយ​អាយុ​៥​ឆ្នាំ ។ ​នាង​បន្ត​ទាំង​យំ​ខ្សឹក​ខ្សួល​​អាណិត​បង​ប្រុស​នាង​ថា បង​ថ្លៃ​នាង​ឈ្មោះ​ផាន សុឃីម ​បាន​ចេញ​ទៅធ្វើ​កម្ម​ករ​​សំណង់​នៅ​​ក្រុង​​ប៉ោយ​ប៉ែត​៥​ទៅ​៥​ខែ​ហើយ​ ដោយ​ទុក​កូន​ អាយុ​​៥ឆ្នាំ ឱ្យ​ប្តី​​មើល​ថែ ។ ​​

នៅ​​យប់​​ថ្ងៃ​ទី​១​០ មីនា​ បង​ប្រុស​​​នាង​​បាន​​​​​​​​​​​​​ទូរស័ព្ទ​​​ទៅ​​ប្រពន្ធ​ ​ហើ​យ​​​បាន​អង្វរ​ឱ្យត្រឡប់​​មក​​ផ្ទះវិញ ប៉ុន្តែ​​ប្រពន្ធ​​គាត់​​ប្រ​កែក​មិន​ព្រម​​មក​ ហើ​យ​កា​រសន្ទនា​តា​ម​ទូរស័ព្ទមិន​​​ដឹងថា​ 
និយាយ​អ្វីខ្លះ​​​​​​​​​​​ទៀ​ត​​ទេ តែ​បាន​​ឮ​ឈ្លោះ​ប្រកែក​គ្នា​​ខ្លាំងៗ លុះដល់​ស្អែក​​ឡើង​​​​ម៉ោងជាង​​១​រសៀល ស្រាប់​តែ​​គេផ្អើល​​​ឆោឡោថា បង​ប្រុស​នាង​បាន​​ផឹក​ថ្នាំ​កណ្តុរ​​លាយ​ជា​មួយ​​​​ស្រា​​ប្រកាច់​ពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទះ​។

ឃើញ​ដូចនេះ​អ្នក​ជិត​ខាង និ​ង​ក្រុម​​គ្រួសារ​​បាន​ជួយ​សង្គ្រោះ​​បញ្ជូនទៅមន្ទីរ​ពេទ្យ​ខេ​ត្ត​​ ប៉ុ​ន្តែ​​ពុំ​ទាន់​​បាន​១០​នាទី​​ផង ​បង​ប្រុស​ក៏ស្លាប់​បាត់​​បង់​ជីវិត​ទៅ ។ គ្រូពេទ្យ​ប្រាប់ថា ​មិនដឹង​ផឹក​ថ្នាំ​កណ្តុរ​ពីថ្មើរ​ណា​នោះទេ ​ទើបផ្អើល​​ពេល​ប្រកាច់​​ម៉ោង​១​និង​៣០​នាំទី​រសៀល​​ ថ្នាំ​ជ្រាប​​ពេញខ្លួន​ អស់​​​ទៅ​ហើយ ដូច​យក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្ស​ស្លាប់​មក​ឱ្យ​ពេ​ទ្យ​​ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយ​មិនទាន់ទេ គឺយឺតពេលហើយ ​៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]