បរទេស៖ លោក Zinedine Zidane មានក្ដីសង្ឃឹមថា កូនក្រុមរបស់លោកនឹងមិនពឹងផែ្អកទៅលើតារាឆ្នើម Cristiano Ronaldo ទាំងស្រុងនោះទេ ពេលដែល Real Madrid ប៉ះក្រុម Bayern Munich ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ 

Zidane និង Ronaldo

ខែ្សប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំក្រុមអធិរាជសឲ្យឡើងមកកាន់វគ្គ ១/២ ពានរង្វាន់កំពូលទ្វីបអឺរ៉ុបនេះ ដោយបានស៊ុតបញ្ចូលទីចំនួន ១៥គ្រាប់ ខណៈគ្រាប់បាល់ចុងក្រោយដែលរូបគេស៊ុតចូលនោះ គឺការស៊ុតបាល់ពិន័យ១១ម៉ែត្រ ទម្លាក់ Juventus ក្នុងវគ្គ៨ក្រុម ចុងក្រោយ។ 

Ronaldo

មុនជំនួបទល់នឹងក្រុមយក្សអាល្លឺម៉ង់ គ្រូបង្វឹកសញ្ជាតិបារាំង Zidane បាននិយាយថា៖ 

«ពួកយើងអាចគិតបានថា Ronaldo នឹងបង្កើតអ្វីដែលប្លែកសម្រាប់ពួកយើងពេលប៉ះ Bayern។ ពួកយើងត្រូវផ្ដោតអារម្មណ៍ជាក្រុមទាំងមូល ព្រោះវាជាការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយពួកយើងកំពុងតែការពារពានរង្វាន់របស់យើង»៕
Ronaldo
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]