ហូឡង់កាលពីថ្ងៃទី ១៤ ខែមេសានេះ នៅទីក្រុង Amsterdam មានការដាក់បង្ហាញគំរូឧបករណ៍ប្លែកមួយដែលជួយឲ្យមនុស្សសម្លាប់ខ្លួនបាន។ ឧបករណ៍នេះមានឈ្មោះថា Sarco មានភ្ជាប់មកជាមួយនឹងវែនតា VR ដែលអាចអនុញ្ញាតឲ្យមនុស្ស សាកល្បងប្រើប្រាស់ទូនេះបាន។

ឧបករណ៍ Sarco នេះផ្ដាច់ជីវិតមនុស្សបានដោយការទម្លាក់កម្រិតអុកស៊ីសែន។ នៅក្នុងនោះ មានមឈូសស្រាប់ ដែលអាចដកចេញបានក្រោយពេលមនុស្សស្លាប់រួច។ គេបានអះអាងដែរថា គេនឹងផលិតឱ្យបានសម្រេចនូវឧបករណ៍នេះនៅក្នុងឆ្នាំ ២០១៨តែម្តង។ បើសិនជាផលិតបានសម្រេចរួចហើយ គេនឹងចែកចាយរបៀបផលិតឧបករណ៍នេះជាសាធារណៈ  បន្ទាប់មកអ្នកផ្សេងអាចបោះពុម្ពវាបានដោយខ្លួនឯងបើសិនជាមានឧបករណ៍បោះពុម្ព 3D។

រូបតំណាង

អ្នកបង្កើតឧបករណ៍នេះគឺលោកវេជ្ជបណ្ឌិត Philip Nitschke បានថ្លែងថា «នៅក្នុងប្រទេសជាច្រើន ការសម្លាប់ខ្លួនគឺមិនខុសច្បាប់ទេ តែការជួយគេសម្លាប់ខ្លួនគឺខុសច្បាប់»។

គាត់បានបន្តទៀតថា «នេះគឺជាស្ថានភាពមួយដែលមនុស្សអាចជ្រើសរើសការស្លាប់បានដោយគ្រាន់តែចុចប៊ូតុងមួយ ជំនួសឲ្យការរត់ចូលរថភ្លើង។  ខ្ញុំជឿជាក់ថា ការដែលអាចជ្រើសរើសពេលស្លាប់ដោយខ្លួនឯង គឺជាសិទ្ធិដ៏ចំបងមួយរបស់មនុស្ស»។ 

លោក Nitschke បាននិយាយថា «នៅពេលចូលទូនោះរួចហើយ សារធាតុអាសូតរាវម្យ៉ាងនឹងត្រូវបានបញ្ចេញពីក្នុងទូ ហើយកម្រិតអុកស៊ីសែននឹងកាន់តែធ្លាក់ទាបទៅៗ លុះដល់ពេលមួយនាទី អ្នកនៅក្នុងទូនឹងត្រូវបាត់បង់ស្មារតី ហើយបន្ទាប់មកទៀត នឹងឈានទៅដល់ការបាត់បង់ជីវិត»៕

រូបតំណាង
រូបតំណាងដែលគេគ្រោងនឹងផលិតឱ្យបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]