រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសរុស្ស៊ី មានស្ថាបត្យករជាន់ខ្ពស់ដ៏ល្បីល្បាញម្នាក់ឈ្មោះ Zaha Hadid បានធ្វើឲ្យប្រជាជនរុស្ស៊ី ក៏ដូចជាពិភពលោក មានការភ្ញាក់ផ្អើលជាមួយនឹងផ្ទះដ៏ប្រណីតមួយដែលនាងបានបង្កើតចេញឡើងមានឈ្មោះថា “Capital Hill Residence” ដែលជាផ្ទះមានរាងដូចទៅនឹងយានអវកាសនៅក្នុងព្រៃ ដែលមានដើមឈើព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត។

ស្ថាបត្យករជាន់ខ្ពស់ Zaha Hadid
រូបភាពខាងក្រៅផ្ទះ

Capital Hill Residence ត្រូវបានគេរចនាឡើងជាមួយបេតុង និង កញ្ចក់ដែលសាងសង់ចូលគ្នា ដែលគេយកលំនាំធ្វើយ៉ាងណាឲ្យប្រាកដ ដូចទៅនឹងយានអវកាសមួយដែលបានចុះចតសម្ញែងខ្លួនក្នុងព្រៃបៃតងយ៉ាងអស្ចារ្យនេះ។

លក្ខណៈពិសេសទាក់ទាញបំផុតរបស់ផ្ទះនេះ គឺបន្ទប់គេងមេគ្រួសារ ត្រូវបានធ្វើឡើងនៅលើគេបង្អស់ដែលមានកម្ពស់ជាង ២០ ម៉ែត្រស្មើនឹងដើមឈើដែលព័ទ្ធជុំវិញផ្ទះនោះ ដែលអាចឲ្យយើងឃើញទេសភាពបានទាំងអស់យ៉ាងត្រជាក់ចិត្ត។

ផ្ទះដ៏ធំនេះមានទំហំសរុប ២៦៥០ ម៉ែត្រការ៉េ ត្រូវបានគេសាងសង់ឡើងនៅលើចំណោតភ្នំ។

ផ្ទះនេះមានចំនួន ២ជាន់ គឺជាន់ទី១ មានបន្ទប់ទទួលភ្ញៀវ បន្ទប់បរិភោគអាហារ ផ្ទះបាយ បន្ទប់កម្សាន្ត និង អាងហែលទឹកក្នុងផ្ទះ។ ចំណែកជាន់ទី ២ មានបន្ទប់សម្រាប់អានសៀវភៅ បន្ទប់ទទួលភ្ញៀវ និង បន្ទប់គេងសម្រាប់ក្មេងៗផងដែរ៕

ខាងក្រោមនេះជាទិដ្ខភាពផ្ទះទាំងមូល និង វីដេអូ៖ 

រូបភាពខាងក្រៅផ្ទះ
រូបភាពខាងក្រៅផ្ទះ
រូបភាខាងក្រៅផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ
រូបតំណាងនៅខាងក្នុងផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]