សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ បានបញ្ចប់ដោយរលូន ព្រោះតែមានការសហការយ៉ាងល្អប្រសើរ ពីថ្នាក់ដឹកនាំកម្មវិធី និងតារាស្រីប្រុសល្បីជាច្រើន ដែលបានចូលរួមសម្ដែង ក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ។

តួយ៉ាង អ្វីដែលប្លែកនោះ ចំពោះតារាសម្ដែងជើងចាស់ អ្នកនាង ចនច័ន្ទ លក្ខិណា បែរជាស្ងាត់បាត់មុខ មិនចេញសម្ដែងដូចរាល់ឆ្នាំឡើយ ជាហេតុធ្វើឲ្យមហាជន មានការងឿងឆ្ងល់យ៉ាងខ្លាំង។

ប៉ុន្តែធាតុពិតនៅពីក្រោយការសម្ដែង ដ៏ជោគជ័យមួយនេះ គឺមានការជ្រោមជ្រែងពី អ្នកនាង យ៉ាងពេញទំហឹង ពោលសូម្បីតែការងារ ពាក់ស្បែកជើង ឲ្យតារាសម្ដែង ក្មេងៗជំនាន់ក្រោយ ក៏ ចនច័ន្ទ លក្ខិណា សុខចិត្តធ្វើ ដោយមិនប្រកាន់ខ្លួនជាតារារៀមច្បង ឬតារាល្បីលំដាប់ជួរមុខឡើយ ។

រហូតដល់ថ្នាក់ ត្រូវបានតារាសិល្បៈផ្សេងទៀត ដាច់ចិត្តទម្លាយ ចរិតអ្នកសិល្បៈ រូបនេះលើបណ្ដាញសង្គម ដោយរៀបរាប់យ៉ាងវែងអន្លាយថា« នៅសើចស្រស់ទៀត !!! អាណិតណាស់នៅក្រោយឆាក មើលការខុសត្រូវ ឆ្វែងឆ្វាត់ ឆ្កាដៃជើង តាំងពីថ្ងៃសម រហូតថ្ងៃលេង។ ខ្លះស្លៀកពាក់មិនទាន់ហើយ ខ្លះមិនទាន់ផាត់មុខ ខ្លះមិនទាន់មកដល់ស្ទះ ។ ប្រពៃណាស់ដែលប្រធានសមាគមន មកពាក់ស្បែកជើងឲ្យ សិល្បៈក្រោយជំនាន់ ។ ប្អូនៗ ដែលធ្វើការជាមួយគាត់ដឹងហើយ ហើយមិនមែនតែឆ្នាំនេះទេ គឺ រាល់ឆ្នាំ ។ បើចេញថតនៅល្បែងប្រជាប្រិយវិញ គឺ គាត់ឲ្យតែប្អូនៗ នៅមុខទេ ដើម្បីឲ្យបានចេញមុខក្នុងទូរទស្សន៏ឲ្យច្រើន ។ នេះហើយទឹកចិត្ត ។ បងប្អូនគិតមើល គ្រប់គ្រងមនុស្ស វាស្រួលកំរិតណា បើកម្មវិធីប្រែប្រួលរហូត ប្រមូលមកជុំគ្នាម្ដងៗ ដូចចាប់ក្តាម ។ សង្ឃឹមថាភាពជាអ្នកដឹកនាំរបស់គាត់ ជាគំរូ ដល់យើងទាំងអស់គ្នា»៕

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
សកម្មភាព ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា