ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ម៉ាក សែនសូនីតា ទើបប្រឡូកក្នុងវិស័យសិល្បៈ បានប៉ុន្មានឆ្នាំក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាងខ្លាំង មិនចាញ់តារាផ្សេងៗឡើយ។ ជាពិសេស មិនថា ស្ពត រឿងភាគ ឬខ្សែភាពយន្តធំៗ  គឺនាងតែងតែក្តាប់ឱកាស ជាតួឯកស្រីក្នុងរឿងជាញឹកញាប់ កម្រឃើញនាង ដើរតួរងខ្លាំងណាស់។

កាលពីយប់មិញនេះដែរ តារាស្រីរូបនេះ បានបង្កការភ្ញាក់ផ្អើល នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យគ្រប់គ្នាគិតថា នាងជប់លៀងលាភាពនៅលីវ។ ចំពោះមូលហេតុ ដែលអ្នកគាំទ្រ ស្មានខុសនោះ ក៏ព្រោះតែនាង បានស្លៀកពាក់ឈុតស ជាមួយនឹងការកាន់បាច់ផ្កាពណ៌ក្រហម មួយបាច់ ហើយថែមទាំងសរសេរសារ នៅក្នុងគណនីអ៊ីនស្តារក្រាមថា«លាភាពនៅលីវ»។

ប៉ុន្តែគ្រប់យ៉ាង គឺនាងមិនទាន់ក្លាយជា កូនក្រមុំ ដូចគ្រប់គ្នាបានគិតនោះទេ ដែលតាមពិតទៅ តូតា គ្រាន់តែធ្វើពិធីលាភាពនៅលីវ ឲ្យមិត្តភក្តិជិតស្និទ្ធរបស់នាងម្នាក់ ដែលស្គាល់គ្នាយូរឆ្នាំមកហើយ។ ហើយពិធីនេះ គេតែងតែធ្វើមុនថ្ងៃ មង្គលការមកដល់ ប្រហែល ១អាទិត្យ ឬ១ខែ៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
តូតា ជប់លៀងលាភាពនៅលីវ ឲ្យមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា