ភ្នំពេញ៖ តារាចម្រៀងកុងត្រាវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ កុមារា ឡុង លីគ័ង្គ និងកុមារី សុខ សុជាតា ហាក់មានសន្ទុះប្រជាប្រិយភាពខ្លាំង ជាងអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ដទៃ ព្រោះថាមួយរយៈនេះ អ្នកគាំទ្រតែងតែឃើញអ្នកទាំង៣ បង្ហាញខ្លួននៅលើឆាកតន្ត្រីជារឿយៗ ជាពិសេសនោះគឺឆាកតន្ត្រីសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។

ដោយឡែក ប្រិយមិត្តតែងតែឃើញអ្នកទាំង៣ មានត្រូវគ្នា និងសមគ្នាមែនទែន ពេលដែលសម្តែងលើឆាក​ ប៉ុន្តែប្រិយមិត្តមួយចំនួន ប្រហែលជានឹកស្មានមិនដល់នោះទេថា ពួកគេទាំង៣មិនត្រឹមតែស្និទ្ធជាមួយគ្នាតែនៅលើឆាកនោះទេ ចំណែកឯក្រៅឆាកវិញ ពួកគេក៏មានទំនាក់ទំនងនឹងគ្នា យ៉ាងជិតស្និទ្ធមិនធម្មតានោះដែរ ដោយទាំងនេះផ្អែកលើវីដេអូ Live របស់ពួកគេកាលពីថ្មីៗ។

ម៉្យាងវិញទៀត បន្ទាប់ពីឃើញវីដេអូ Live បែបនេះហើយ បានធ្វើឲ្យមហាជនយល់ឃើញថា តារាចម្រៀងវ័យក្មេងទាំង៣ដួងនេះ ពិតជាមានមិត្តភាពល្អនឹងគ្នាខ្លាំងមែនទែន៕

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ 

សុជាតា ថៃ និង លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ