ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅទីតាំង 57 Route Pub ដោយមានការអញ្ជើញចូលរួមសម្តែងពីកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ដែលបានផ្តល់បទពិសោធន៍ដ៏ល្អឯកជូនដល់អតិថិជនជាច្រើន។

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

កម្មវិធីរាត្រីដ៏គួរឱ្យរំភើបនេះ មានការសម្តែងដ៏ពិសេសអស្ចារ្យពីកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា និងក្រុមតារាបង្ហាញម៉ូតរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត បានភ្លក់នូវរសជាតិថ្មីពីការលាយបញ្ចូលគ្នាស្រាក្រឡុក ABC អិចស្ត្រាស្តោតពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញផងដែរ។

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន "ក្រេបរសជាតិដ៏ល្អឯក" នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC Exceptional Night ជាមួយលោក ដួង វីរៈសិទ្ធ ថ្ងៃសុក្រ ទី ២០ ខែមេសានេះ

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅ The Storm Pub & Restaurant នៅថ្ងៃសុក្រ ទី ២០ ខែមេសា នេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីលោក ដួង វីរៈសិទ្ធ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ!!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា