អេស្ប៉ាញ៖ ក្រុម Atletico Madrid កាន់តែអស់ឱកាសក្នុងការប្រជែងពាន La Liga ជាមួយក្រុមអ្នកមានបុណ្យ Barcelona ហើយ ក្រោយត្រូវក្រុម Real Sociedad លត់ដល់ទៅ ៣-០ កាលពីយប់មិញនេះ។ 

Real Sociedad 3-0 At.Madrid

Real Sociedad កំពុងមានទម្រង់លេងដ៏ល្អដោយចាប់តាំងពីប្ដូរគ្រូបង្វឹកចាស់ លោក Eusebio Sacristan ជំនួសវិញដោយគ្រូបង្វឹក Imanol Alguacil ដោយ២ប្រកួតចុងក្រោយ ក្រុមមួយនេះបានលត់ក្រុម Girona ៥-០ និងឈ្នះ Las Palmas ១-០ ផងដែរ។ សម្រា់ការប្រកួតកាលពីយប់មិញ Sociedad នៅតែបន្ដធើ្វបានល្អ ដោយអាចលត់ក្រុមលេខ២ Atletico ដល់ទៅ៣គ្រាប់ ដែលរកបានដោយកីឡាករ Jose នាទី២៧ និង Juanmi ធើ្វបានចំនួន ២គ្រាប់ គឺក្នុងនាទី៨០ និង៩០។

ជ័យជម្នះនេះ បានធើ្វឲ្យពួកគេទទួលបាន ៣ពិន្ទុ មាន៤៣ពិន្ទុ ស្ថិតនៅលេខ១១ ក្នុងតារាង ខណៈការបរាជ័យនេះបានធើ្វឲ្យ Atletico Madrid មានត្រឹម៧១ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Barcelona ដល់ទៅ១២ពិន្ទុ។ សូមបញ្ជាក់ថាដោយសារតែលទ្ធផលមួយនេះ Barcelona ទាមទារឈ្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ ក្នុងការលើកពាន La Liga ជាផ្លូវការ៕  

Real Sociedad 3-0 At.Madrid
Real Sociedad 3-0 At.Madrid
Real Sociedad 3-0 At.Madrid
Real Sociedad 3-0 At.Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]